ទំនាក់ទំនង

096 6 965 999 / 012 965 999

ផ្ញើរសារ

info@amarimentalclinic.com

សំណួរ៖
លោកគ្រូ ខ្ញុំពិបាកក្នុងខ្លួនណាស់ ខ្ញុំតែងតែលាងដៃច្រើនដងមែនទែន ខ្ញុំធុញនឹងវាណាស់ ខ្ញុំចេះតែខ្វល់និងភ័យថាដៃមិនស្អាតអាចឆ្លងមេរោគទៅកូន ហើយរូបភាពឆ្លងមេរោគ កូនឈឺ តែងតែអណ្តែតពេញខួរក្បាលខ្ញុំ ធ្វើអោយខ្ញុំភ័យហើយរត់ទៅលាងដៃដដែលៗ។ ដៃខ្ញុំឥលូវរបកស្បែកអស់ហើយ។ ប្តីខ្ញុំក៏ធុញនឹងខ្ញុំដែរ គាត់ប្រាប់ថា ខ្ញុំនឹងឆ្កួតហើយ។ តើពិតមែនទេលោកគ្រូ?

ចំលើយ៖
ជាការពិតណាស់ ប្អូនអាចមានរោគសញ្ញានៃជំងឺផ្លូវចិត្តម៉្យាងហៅថាជំងឺមិនអស់មិនហើយ (OCD) ដែលពាក្យបច្ចេកទេសហៅថា Obsessive Compulsive Disorder។ ជំងឺនេះជាជំងឺមួយដែលទាក់ទងនឹងដំណើរការនៃខួរក្បាលរបស់យើង ដែលធ្វើអោយយើងចេះតែមមៃគិតមិនអស់មិនហើយក្នុងចិត្ត ដែលធ្វើអោយប្អូនបង្ខំចិត្តធ្វើសកម្មភាពដដែលៗ ដើម្បីអោយយើងអស់ចិត្ត។ សញ្ញាទាំងអស់ហ្នឹង វាធ្វើអោយយើងមានភាពតានតឹង និងធុញទ្រាន់ជាខ្លាំង ហើយក៏ធ្វើអោយប៉ះពាល់ទៅលើជីវិតរស់នៅរបស់យើងផងដែរ។
តាមការពិត អ្នកជំងឺគាត់ក៏ព្យាយាមរកហេតុផល ដើម្បីកុំអោយគិតដែរ តែការគិតទាំងនោះវាចេះតែរសាត់ចូលមកក្នុងខួរក្បាលរបស់គាត់។ ដូចគ្នាដែរ គាត់ក៏ទប់ចិត្តមិនចង់ធ្វើសកម្មភាពដដែលៗ ដោយសារតែខ្មាស់គេ ខាតពេល មិនសមហេតុផល ប៉ុន្តែគាត់មិនអាចហាមចិត្តគាត់បាន។ដោយកាន់តែខំហាមចិត្តគឺកាន់តែតានតឹងចិត្ត។
លក្ខណៈនៃសញ្ញាជំងឺ OCD នេះ វាមិនមានតែការលាងដៃច្រើនដូចប្អូនទេ វាក៏អាចមានសញ្ញាផ្សេងទៀតដូចជា៖
• ភ័យខ្លាចឆ្លងមេរោគ (លាងដៃច្រើនដង និងបាញ់អាល់កុលច្រើនហួសហេតុ…)
• ខ្លាចទ្វារ រឺសោរ រឺចង្ក្រាន បិទមិនជិត (ពិនិត្យវាម្តងហើយម្តងទៀតៗ)
• ចេះតែសង្ស័យ ពីភាពមិនច្បាស់លាស់ក្នុងការងារផ្សេងៗ ជាមួយការមិនអស់ចិត្ត ដូចនេះនៅពិនិត្យដដែលៗ
• ចេះតែមានរឿងអាក្រក់ៗចូលមកក្នុងខួរក្បាល (ទាក់ទងជំនឿ រឺរឿងប្លែកៗផ្សេងៗ រឺក៏ រូបភាពនៃកាយវិការមិនសមរម្យនានា)ឧទាហរណ៍ រូបភាពមុតម្ជុល រូបភាពជេរគេ រូបភាពអាក្រក់….. ។ ការខំទប់ចិត្តមិនអោយខ្វល់ ដែលធ្វើអោយកាន់តែតានតឹង ហើយអាចមានសកម្មភាពឆ្លើយតបនឹងការគិតអាក្រក់នោះដែរ។

សំណួរ៖
លោកគ្រូនៅក្នុងករណីនេះ តើយើងត្រូវធ្វើបែបណា?

ចំលើយ៖
ជំងឺ OCD នេះគឺជាជំងឺផ្លូវចិត្តដែលទាក់ទងនឹងបញ្ហានៅក្នុងខួរក្បាល។ ដូចនេះជំងឺនេះ វាមិនអាចជាសះស្បើយដោយគ្មានការព្យាបាលបែបវេជ្ជសាស្រ្តនោះទេ ហើយបើមានការសង្ស័យពីការមានរោគសញ្ញាជំងឺមិនអស់មិនហើយ (OCD) នេះ សូមបងប្អូនទៅជួបវេជ្ជបណ្ឌិតឯកទេសជំងឺផ្លូវចិត្ត ដែលមានបទពិសោធន៍គ្រប់គ្រាន់ ដើម្បីធ្វើការវាយតម្លៃនិងព្យាបាលអោយបានទាន់ពេល។

ណាត់ជួបគ្រូពេទ្យ

012 965 999

096 ​6​ 965​ 999

ម៉ោងពិនិត្យ

8:00am  ដល់ 7:00pm

អាសយដ្ឋាន

ផ្ទះលេខ 42D ផ្លូវ 178 សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

បណ្តាញសង្គម

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ មន្ទីរសំរាកព្យាបាលផ្លូវចិត្ត អាម៉ារី