ទំនាក់ទំនង

096 6 965 999 / 012 965 999

ផ្ញើរសារ

info@amarimentalclinic.com

តើអ្វីទៅជាជំងឺបាយប៉ូឡា (ជំងឺទឹកចិត្តឡើងចុះខ្លាំង)?
បាយប៉ូឡាជាជំងឺផ្លូវចិត្តមួយដែលមានលក្ខណៈធ្ងន់ធ្ងរនិងអាចលាប់មកវិញជាញឹកញាប់ហើយវាអាចប៉ះពាល់ដល់ទឹកចិត្តអារម្មណ៍និងអាកប្បកិរិយារបស់អ្នកជំងឺ។
អ្នកជំងឺអាចនឹងមានរយៈពេលមួយមានសញ្ញាធ្លាក់ទឹកចិត្ត បន្ទាប់មកអាចនឹងមានសញ្ញាមេនៀរ (ទឹកចិត្តឡើងខ្លាំង)។ វាមិនដូចជាភាពធម្មតាដែលយើងមានការរីករាយឬធ្លាក់ទឹកចិត្តនោះទេ។ ផ្ទុយទៅវិញការប៉ះពាល់ដល់ទឹកចិត្តនិងអារម្មណ៍ក្នុងជំងឺបាយប៉ូឡា វាមានលក្ខណៈឡើងខ្លាំងនិងចុះមកវិញខ្លាំង ដែលមានរយៈពេលលើសពី ២អាទិត្យនិងមានការប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ។

ជំងឺបាយប៉ូឡាមានច្រើនទម្រង់ ពីទឹកចិត្តឡើងបន្ទាប់មកចុះ ឬក៏ទឹកចិត្តចុះបន្ទាប់មកឡើង ហើយក្នុងរយៈពេលគម្លាតគ្នានេះ អ្នកជំងឺអាចមានទឹកចិត្តនិងអារម្មណ៍ធម្មតា (រយៈពេលខ្លីឬវែង)។ ទម្រង់ខ្លះមានសញ្ញានៃការឡើង និងចុះនៃទឹកចិត្ត អារម្មណ៍ដោយគ្មានគម្លាតពេលពីគ្នានូវអារម្មណ៍ធម្មតានោះទេ (Rapid Cycling)

រោគសញ្ញានៃជំងឺបាយប៉ូឡា
១. អ្នកជំងឺស្ថិតក្នុងស្ថានភាពនៃការធ្លាក់ទឹកចិត្ត៖
. មានអារម្មណ៍ស្រងូតស្រងាត់និងអស់សង្ឃឹម
. បាត់បង់ថាមពល
. ពិបាកក្នុងការផ្ចង់អារម្មណ៍និងការចងចាំ
. បាត់បង់នូវចំណង់ការងារប្រចាំថ្ងៃ
. មានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃ
. ស្ដីបន្ទោសខ្លួនឯង
. មានគំនិតទុទ្ទិដ្ឋិនិយមលើអ្វីៗទាំងអស់
. ថយចុះនៃការបរិភោគអាហារ ឬបរិភោគច្រើនជ្រុល
. វិបត្តិដំណេក
. មានគំនិត ឬធ្លាប់ធ្វើអត្តឃាត
. ករណីធ្ងន់ធ្ងរមានរោគសញ្ញាវិកលចរិតរួមផ្សំផងដែរ​ ​(មានជំនឿខុសប្លែកពីធម្មតា ឮសំឡេងឬមើលឃើញនូវអ្វីដែលអ្នកផងទាំងពួងមិនឮឬមិនឃើញ)

២. អ្នកជំងឺស្ថិតក្នុងស្ថានភាពមេនៀរ៖
. មានអារម្មណ៍សប្បាយជ្រុល
. និយាយប៉ប៉ាច់ប៉ប៉ោចច្រើន
. មានអារម្មណ៍ថាខ្លួនឯងពោរពេញទៅដោយថាមពលខ្ពស់
. មានអារម្មណ៍ថាខ្លួនឯងមានតម្លៃជាងអ្នកដទៃ
. មានអារម្មណ៍ថាខ្លួនឯងពោរពេញទៅដោយគំនិតល្អៗច្រើន និងមានផែនការជាច្រើនដែលសុទ្ធជារឿងសំខាន់ៗសម្រាប់ពួកគាត់ទាំងអស់
. មានស្មារតីមិនមូល
. មានអារម្មណ៍ឆេវឆាវ និងឡេះឡះ
. មិនត្រូវការគេង និងមិនឃ្លានបរិភោគអាហារ
. ករណីធ្ងន់ធ្ងរមានរោគសញ្ញាវិកលចរិតរួមផ្សំផងដែរ។

មូលហេតុនៃជំងឺបាយប៉ូឡា
. កត្តាចិត្តសាស្ត្រ សង្គមសាស្រ្ត និងកត្តាជីវសាស្ត្រ
. កត្តាតំណពូជ
. ផលវិបាកនៃជំងឺផ្លូវកាយ និងឱសថមួយចំនួន។

ការព្យាបាលជំងឺបាយប៉ូឡា
. ការព្យាបាលដោយប្រើឱសថប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ក្នុងរយៈពេលដែលអ្នកជំងឺស្ថិតក្នុងសភាពធ្លាក់ទឹកចិត្ត
. ការព្យាបាលដោយប្រើឱសថប្រឆាំងនឹងមេនៀរ ក្នុងរយៈពេលដែលអ្នកជំងឺមានសញ្ញាមេនៀរ
. ការព្យាបាលដោយប្រើឱសថប្រឆាំងនឹងវិកលចរិត ក្នុងពេលដែលអ្នកជំងឺបាយប៉ូឡាលេចឡើងនូវសញ្ញាវិកលចរិត
. ការព្យាបាលដោយការនិយាយ
. ការគាំទ្រក្នុងការព្យាបាលនិងថែទាំអ្នកជំងឺ៕

ណាត់ជួបគ្រូពេទ្យ

012 965 999

096 ​6​ 965​ 999

ម៉ោងពិនិត្យ

8:00am  ដល់ 7:00pm

អាសយដ្ឋាន

ផ្ទះលេខ 42D ផ្លូវ 178 សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

បណ្តាញសង្គម

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ មន្ទីរសំរាកព្យាបាលផ្លូវចិត្ត អាម៉ារី