ទំនាក់ទំនង

096 6 965 999 / 012 965 999

ផ្ញើរសារ

info@amarimentalclinic.com

ទំនាក់ទំនងរវាងសុខភាពផ្លូវចិត្តនិងសុខភាពផ្លូវកាយ
យើងគប្បីយកចិត្តទុកដាក់ឲ្យបានច្រើនចំពោះសុខភាពល្អជាទូទៅ ជាជាងមានសុខភាពតែផ្នែករាងកាយ ព្រោះថាមនុស្សម្នាក់ដែលមានសុខភាពល្អ គប្បីមានសុខភាពផ្លូវចិត្តល្អផងដែរ។
មនុស្សម្នាក់ដែលមានសុខភាពល្អអាចមានសមត្ថភាពគិតគូរបានល្អ អាចដោះស្រាយបញ្ហានានាក្នុងជីវិតរស់នៅបានល្អ ការធ្វើទំនាក់ទំនងប្រកបដោយភាពរីករាយជាមួយមិត្តភក្តិ ជាមួយសហការីនៅកន្លែងការងារ និងជាមួយក្រុមគ្រួសារ មានអារម្មណ៍សុខស្រួលក្នុងចិត្ត និងនាំមកនូវភាពសប្បាយរីករាយចំពោះមនុស្សដទៃក្នុងសហគមន៍ដែលគាត់រស់នៅ។
ទោះបីជាយើងនិយាយអំពីចិត្ត និងរាងកាយ ហាក់បីដូចជាដោយឡែកពីគ្នាក្ដី តែតាមពិត ចិត្តនិងកាយផ្សារភ្ជាប់គ្នាយ៉ាងជិតដិត គឺដូចគ្នាទៅនឹងផ្នែកម្ខាងៗនៃកាក់មួយ ផ្នែកទាំងពីរនេះមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក។ ប្រសិនបើផ្នែកណាមួយទទួលរងការប៉ះពាល់ នោះផ្នែកមួយទៀតក៏អាចទទួលផលប៉ះពាល់ផងដែរ។ ការនិយាយអំពីចិត្ត និងកាយផ្សេងពីគ្នា មិនមែនបានន័យថាវាមានលក្ខណៈដាច់ដោយឡែកពីគ្នានោះឡើយ។
ដូចគ្នាទៅនឹងរាងកាយដែលអាចមានជំងឺ ចិត្តក៏អាចមានជំងឺបានដែរ ដែលយើងអាចហៅបានថាជាជំងឺផ្លូវចិត្ត។

ណាត់ជួបគ្រូពេទ្យ

012 965 999

096 ​6​ 965​ 999

ម៉ោងពិនិត្យ

8:00am  ដល់ 7:00pm

អាសយដ្ឋាន

ផ្ទះលេខ 42D ផ្លូវ 178 សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

បណ្តាញសង្គម

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ មន្ទីរសំរាកព្យាបាលផ្លូវចិត្ត អាម៉ារី