ទំនាក់ទំនង

096 6 965 999 / 012 965 999

ផ្ញើរសារ

info@amarimentalclinic.com

ប្រវត្តិនៃការប្រើប្រាស់ឧបករណ៍រំញោចកោសិកាខួរក្បាល អ ធី អឹម អេស (rTMS)

អ្នកវិទ្យាសាស្ដ្របានរកឃើញថាកោសិកាខួរក្បាលដំណើរការដោយចរន្តអគ្គិសនីចាប់តាំងពីឆ្នាំ ១៨០០ មកម្ល៉េះ
លោកហ្វារ៉ាដាយបានរកឃើញថា ថាមពលអគ្គិសនីអាចបង្កើតជាថាមពលម៉ាញេទិកនៅឆ្នាំ ១៨៣០
ឧបករណ៍រំញោចកោសិកាខួរក្បាលដំបូងត្រូវបានបង្កើតឡើង និងធ្វើការព្យាបាលទៅលើមនុស្សនៅប្រទេសអង់គ្លេសដោយលោក អង់តូនី បា គឺនៅឆ្នាំ ១៩៨៥
សហរដ្ឋអាមេរិកអនុម័តឲ្យប្រើប្រាស់ឧបករណ៍រំញោចកោសិកាខួរក្បាល សម្រាប់ការព្យាបាលជំងឺធ្លាក់ទឹកចិត្តនៅឆ្នាំ ២០០៨

មានការសិក្សាជាច្រើនបានបង្ហាញថាមានការធ្លាក់ចុះនៃប្រសិទ្ធភាពនៃការព្យាបាលដោយថ្នាំចំពោះអ្នកជំងឺធ្លាក់ទឹកចិត្ត ដោយការធ្លាក់ចុះនៃប្រសិទ្ធភាពនេះមានការកើនឡើងខ្ពស់ទៅៗក្នុងករណីអ្នកជំងឺទទួលការព្យាបាលពីមួយលើកទៅមួយលើក (អ្នកជំងឺលាប់ ឬក៏បោះបង់ចោលការព្យាបាល)។
ហើយក៏មានការសិក្សាជាច្រើនទៀតបានបង្ហាញថាមានការកើនឡើងនៃការបញ្ឈប់ការព្យាបាលដោយសារផលវិបាកនៃការព្យាបាលដោយឱសថ (អ្នកជំងឺមិនអាចស៊ូទ្រាំនឹងការធ្វើទុក្ខដោយផលវិបាកនៃឱសថបាន)។
មានការសិក្សាមួយនៅសហរដ្ឋអាមេរិកបានបង្ហាញថាការព្យាបាលដោយការរំញោចកោសិកាខួរក្បាល អ ធី អឹម អេស (rTMS) មានប្រសិទ្ធភាពខ្ពស់ជាងការព្យាបាលដោយថ្នាំចំពោះអ្នកជំងឺធ្លាក់ទឹកចិត្ដរហូតដល់ទៅ ៤ដង។

ការព្យាបាលដោយការរំញោចកោសិកាខួរក្បាល អ ធី អឹម អេស (rTMS) ដែលទទួលស្គាល់ដោយ FDA សហរដ្ឋអាមេរិកនេះមានលក្ខណៈពិសេសដូចជា៖
១. មានសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់ជាងការព្យាបាលដោយឱសថរហូតដល់ទៅ៤ដង
២. ការព្យាបាលមានរយៈពេលខ្លី ត្រឹមតែ៦សប្ដាហ៍ប៉ុណ្ណោះ
៣. មិនមានផលរំខានដូចការព្យាបាលដោយឱសថ (ផលរំខានជាប្រព័ន្ធទៅលើសរីរាង្គដ៏ទៃទៀតក្រៅពីខួរក្បាល)
៤. ការព្យាបាលមានភាពងាយស្រួល ដោយអត្រានៃការបោះបង់ការព្យាបាលតិចជាង ៥%
៥. គ្មានការរំខានដល់សតិបញ្ញានិងការយល់ដឹង
៦. គ្មានការរំខានដល់ដំណេក
៧. គ្មានការរំខានដល់សុខភាពផ្លូវភេទ
ផលរំខានខាងលើទាំងនេះអាចកើតមានញឹកញាប់ក្នុងការព្យាបាលដោយឱសថចំពោះអ្នកជំងឺធ្លាក់ទឹកចិត្ត។
ផលរំខានពីការព្យាបាលដោយការរំញោចកោសិកាខួរក្បាល អ ធី អឹម អេស (rTMS)៖ ឈឺក្បាលតិចៗ ញាក់សាច់ដុំតិចៗ និងញាក់ភ្នែកតិចៗ ហើយផលរំខានតិចតួចនេះនឹងមានរយៈពេលខ្លីតែក្នុងកំឡុងពេលនៃការព្យាបាលប៉ុណ្ណោះ អ្នកជំងឺភាគច្រើននឹងលែងមានផលរំខាននេះបន្ទាប់ពីការព្យាបាលបានមួយសប្ដាហ៍
(ផលលំបាកនៃការកន្ត្រាក់អាចកើតមានដោយកម្រតិចជាង ០.១%) ៕
ពាក្យគន្លឹះ
rTMS (repetitive transcranial magnetic stimulation) គឺជាទម្រង់នៃការរំញោចកោសិកាខួរក្បាលដែលប្រើប្រាស់សម្រាប់ព្យាបាលជំងឺផ្លូវចិត្ត ជាពិសេសជំងឺធ្លាក់ទឹកចិត្តដោយមិនមានគ្រោះថ្នាក់ចំពោះអ្នកជំងឺ។
FDA សហរដ្ឋអាមេរិក (Food and Drug Administration) រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក។

ណាត់ជួបគ្រូពេទ្យ

012 965 999

096 ​6​ 965​ 999

ម៉ោងពិនិត្យ

8:00am  ដល់ 7:00pm

អាសយដ្ឋាន

ផ្ទះលេខ 42D ផ្លូវ 178 សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

បណ្តាញសង្គម

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ មន្ទីរសំរាកព្យាបាលផ្លូវចិត្ត អាម៉ារី