ទំនាក់ទំនង

096 6 965 999 / 012 965 999

ផ្ញើរសារ

info@amarimentalclinic.com

ហេតុអ្វីបានជាត្រូវជ្រើសរើស ការព្យាបាលជំងឺធ្លាក់ទឹកចិត្តដោយការរំញោចកោសិកាខួរក្បាល (rTMS)?

អ្វីទៅជាជំងឺធ្លាក់ទឹកចិត្ត?
ជំងឺធ្លាក់ទឹកចិត្ត គឺជាជំងឺផ្លូវចិត្តម៉្យាងដែលទាក់ទងនឹងដំណើរការនៃខួរក្បាល។ហើយក៏ជាជំងឺមួយ ដែលអាចកើតឡើងញឹកញាប់ក្នុងចំណោមប្រជាជនយើងផងដែរ។ តាមការសិក្សារបស់អង្គការសុខភាពពិភពលោក បង្ហាញថា មាន១០% នៃប្រជាជនក្នុងពិភពលោកមានជំងឺធ្លាក់ទឹកចិត្ត។ ហើយជំងឺមួយនេះពិតជាអាចជះឥទ្ធិពលអាក្រក់ដល់ការរស់នៅប្រចាំថ្ងៃ និងអនាគតរបស់មនុស្សយើង។
ក្នុងការស្វែងយល់ពីជំងឺធ្លាក់ទឹកចិត្ត យើងអាចស្គាល់បានថា ជំងឺធ្លាក់ទឹកចិត្តអាចមានរោគសញ្ញា ដូចជា៖ (1)មានអារម្មណ៍បាក់ទឹកចិត្ត (២)បាត់បង់ចំណង់ចិត្ត (៣)ហូបមិនបាន ឬហូបច្រើនពេក (៤)គេងមិនលក់ ឬងងុយគេងពេក (៥)គិត ឬកាយវិការយឺតៗ ឬឆ្លេឆ្លា (៦)អស់កម្លាំង ល្ហិតល្ហៃ (៧)បន្ទោសខ្លួនឯង និងគិតថាខ្លួនឯងគ្មានតម្លៃ (៨)ប៉ះពាល់ដល់ភាពវាងវៃ និង(៩)មានគំនិត ឬចង់ធ្វើអត្តឃាត។
ដូចគ្នាដែរ ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺធ្លាក់ទឹកចិត្ត អ្នកជំងឺអាចមានសញ្ញាខាងលើ ពីច្រើនសប្តាហ៍ទៅច្រើនឆ្នាំហើយអាចកើតឡើងម្តងហើយម្តងទៀត។ ហើយសញ្ញាទាំងនោះ អាចធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពក្នុងការបំពេញការងារនិង ការរស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកជំងឺ។

តើការព្យាបាលជំងឺធ្លាក់ទឹកចិត្តមានអ្វីខ្លះ?
ជាមួយនឹងការរីកចម្រើននៃ បច្ចេកវិទ្យាវេជ្ជសាស្រ្តក្នុងពេលបច្ចុប្បន្ន បែបផែននៃការព្យាបាលជំងឺធ្លាក់ទឹកចិត្ត មានដូចជា៖
1. ការព្យាបាលដោយឱសថ
2. ការព្យាបាលដោយការរំញោជកោសិកាខួរក្បាល (rTMS)
3. ការព្យាបាលបែបចិត្តសាស្រ្ត
4. ការព្យាបាលដោយ ECT ជាដើម។

ហេតុអ្វីបានជាត្រូវជ្រើសរើស ការព្យាបាលជំងឺធ្លាក់ទឹកចិត្តដោយការរំញោចកោសិកាខួរក្បាល (rTMS)?
មូលហេតុដែល ជ្រើសរើសឱ្យមានការទទួល ការព្យាបាលដោយការរំញោចកោសិកាខួរក្បាល (rTMS) នេះចំពោះជំងឺធ្លាក់ទឹកចិត្ត ដោយសារ៖
1. ការព្យាបាលនេះ ត្រូវបានទទួលស្គាល់ នូវប្រសិទ្ធភាពនិងសុវត្ថិភាព ពី FDA សហរដ្ឋអាមេរិកក្នុងការព្យាបាលជំងឺធ្លាក់ទឹកចិត្ត តាំងពីឆ្នាំ២០០៨ មកម៉្លេះ
2. វាពិត ជាមានប្រសិទ្ធភាពខ្ពស់ជាងការព្យាបាលដោយឱសថ
3. ការព្យាបាលនេះ អាចធ្វើឱ្យអ្នកជំងឺជាសះស្បើយ ក្នុងរយៈពេលដ៏ខ្លី
4. វាមិនបណ្តាលឱ្យអ្នកជំងឺធ្វើទុក្ខ ដូចការព្យាបាលដោយឱសថ
5. វាគ្មានផលវិបាក ជាប្រព័ន្ធលើសរីរាង្គផ្សេងៗ
6. ការព្យាបាលនេះ មានភាព ងាយស្រួល និង គ្មានការរំខាន ធ្ងន់ធ្ងរណាមួយ ទៅដល់អ្នកជំងឺ។

តើការព្យាបាលដោយការរំញោចកោសិកាខួរក្បាល (rTMS) ត្រូវធ្វើឡើងដោយរបៀបណា?
បន្ទាប់ពីធ្វើរោគវិនិច្ឆ័យថាមានជំងឺធ្លាក់ទឹកចិត្ត និងបានសម្រេចចិត្តក្នុងការព្យាបាលដោយការរំញោចកោសិការខួរក្បាល (rTMS) រួចហើយ។
1. អ្នកជំងឺ ត្រូវបានវាយតម្លៃបន្ថែមពីសញ្ញារាងកាយមួយចំនួនទៀត
2. អ្នកជំងឺ ត្រូវបានពន្យល់លម្អិតបន្ថែមពី លំនាំនៃការព្យាបាលដោយ rTMS ជាពិសេស
3. អ្នកជំងឺ ត្រូវបានរៀបចំឱ្យអង្គុយលើ កន្លែងដែលមានផាសុខភាពមួយ។ រួចគ្រូពេទ្យ នឹងធ្វើការវាស់កម្រិតនៃ ភាពភ្ញោចនៅលើខួរក្បាលរបស់អ្នកជំងឺ។
4. មុនពេលការព្យាបាលចាប់ផ្តើម គ្រូពេទ្យនឹងធ្វើការកំណត់ទីតាំងជាក់លាក់មួយ នៃខួរក្បាលដើម្បីដាក់ឧបករណ៍ព្យាបាល។ ជាទូទៅក្នុងការព្យាបាលលើកទី១ អាចចំណាយពេលប្រហែល៤០នាទី (រួមទាំងការរៀបចំនានា)។ ហើយសម្រាប់ការព្យាបាលលើកក្រោយ អាចចំណាយពេលត្រឹមតែ ១៥នាទីប៉ុណ្ណោះ។
5. ក្នុងកំឡុងពេលនៃការព្យាបាល អ្នកជំងឺអាចឮសំឡេង ពីបពីបនៃម៉ាស៊ីន។
6. បន្ទាប់ពីធ្វើការព្យាបាលហើយ អ្នកជំងឺអាចបើកបរ ទៅរៀន ឬធ្វើការងារប្រចាំថ្ងៃដូចធម្មតា
7. ជាការពិតណាស់ ដោយយោងតាមស្តង់ដាសហរដ្ឋអាមេរិក ក្នុងការព្យាបាលជំងឺធ្លាក់ទឹកចិត្ត ការព្យាបាលនេះត្រូវធ្វើឡើងចំនួន៣០ដង។ ជារៀងរាល់ថ្ងៃ ដោយ៥ថ្ងៃក្នុង១សប្ដាហ៍ ក្នុងរយៈពេល ៦ សប្ដាហ៍ជាប់គ្នា។

ពាក្យគន្លឹះ
rTMS (repetitive transcranial magnetic stimulation) គឺជាទម្រង់នៃការរំញោចកោសិកាខួរក្បាលដែលប្រើប្រាស់សម្រាប់ព្យាបាលជំងឺផ្លូវចិត្ត ជាពិសេសជំងឺធ្លាក់ទឹកចិត្តដោយមិនមានគ្រោះថ្នាក់ចំពោះអ្នកជំងឺ។
ECT (electroconvulsive therapy) ការព្យាបាលជំងឺផ្លូវចិត្តដោយការឆក់ចរន្តអគ្គិសនី។

ណាត់ជួបគ្រូពេទ្យ

012 965 999

096 ​6​ 965​ 999

ម៉ោងពិនិត្យ

8:00am  ដល់ 7:00pm

អាសយដ្ឋាន

ផ្ទះលេខ 42D ផ្លូវ 178 សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

បណ្តាញសង្គម

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ មន្ទីរសំរាកព្យាបាលផ្លូវចិត្ត អាម៉ារី