ទំនាក់ទំនង

096 6 965 999 / 012 965 999

ផ្ញើរសារ

info@amarimentalclinic.com

សញ្ញាញឹកញាប់ជំងឺថបបារម្មណ៍៖

​ជំងឺ​នេះ មាន​សញ្ញា​ទៅលើ (១) រាងកាយ (២) ផ្លូ វ​ចិត្ត និង (៣) អាកប្បកិរិយា​។​
១. រោគសញ្ញា​រាងកាយ​៖ បេះដូង​ដើរ​ញាប់ ចង្វាក់​ដង្ហើម​ខ្លី វិលមុខ ស្រវាំងភ្នែក រោយ​កញ្ចឹងក ស្ងួត​មាត់ បែកញើស​ហួសប្រមាណ ត្រជាក់​ចុងដៃ​-​ជើង រសេះរសោះ​-​អស់កម្លាំង​ល្ហិតល្ហៃ ចុកចាប់​-​តឹង​ណែន​សាច់ដុំ ចង្អោរ​-​ក្អួត នោម​ញឹក ឧស្សា​ហ៌​កោសខ្យល់ ស្រឹ​ត ពិបាក​គេង​-​គេង​មិន​លក់​។​ល​។​

“​ជំងឺផ្លូវចិត្ត​ដែល​អាច​ព្យាបាល​ជាសះស្បើយ​”
qoute-botoom
detail-qoutes

ជំងឺធ្លាក់ទឹកចិត្ត គឺជាជំងឺខួរក្បាលនិងផ្លូវចិត្ត ដែលកើតឡើងជាញឹកញាប់មួយដែលអាចជះឥទ្ធិពលអាក្រក់មកដល់ជីវិតមនុស្សយើង។ រោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តដូចជា៖

  1. ការមានអារម្មណ៍សោកសៅជាប្រចាំ
  2. ការបាត់បង់ចំណាប់អារម្មណ៍ឬការសប្បាយ
  3. ការមានអារម្មណ៍ថាមានកំហុសឬអោយតម្លៃខ្លួនឯងទាប
  4. មានការរំខានដល់ដំណេក
  5. ការឃ្លានអាហារនិងថាមពលផ្លូវភេទថយចុះ
  6. មានការនឿយហត់និងការផ្តោតអារម្មណ៍មិនល្អ
  7. អារម្មណ៍អស់សង្ឃឹម
  8. គំនិតធ្វើអត្តឃាត

ជំងឺធ្លាក់ទឹកចិត្ត អាចមានរយៈពេលពីច្រើនសប្តាហ៍ទៅច្រើនឆ្នាំហើយអាចកើតឡើងម្តងហើយម្តងទៀត។ហើយវាអាចធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពក្នុងការបំពេញការងារនិង ការរស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង។

ការព្យាបាលជំងឺធ្លាក់ទឹកចិត្ត ក្នុងពេលបច្ចុប្បន្ន រួមមាន ៖

 ការព្យាបាលបែបចិត្តសាស្ត្រ

 ឱសថប្រឆាំងជំងឺធ្លាក់ទឹកចិត្ត

 ការព្យាបាលដោយការរំញោជកោសិកាខួរក្បាល(rTMS)

 ការព្យាបាលដោយការឆក់ចរន្តអគ្គីសនី(ECT)

ការព្យាបាលដោយការរំញោជកោសិកាខួរក្បាល (rTMS) ជាជម្រើសសម្រាប់ អ្នកជំងឺធ្លាក់ទឹកចិត្តដែលមិនធូរស្រាលជាមួយនឹងការប្រើឱសថរឺមិនអាចទទួល រឺមិនចង់ទទួលផលវិបាកពីការប្រើប្រាស់ឱសថប្រឆាំងជំងឺធ្លាក់ទឹកចិត្ត។

មន្ទីរសំរាកព្យាបាលជំងឺផ្លូវចិត្ត អាម៉ារី បានប្រើវិធីសាស្ត្រទំនើបព្យាបាលចុងក្រោយបំផុតសម្រាប់ការព្យាបាលដោយការរំញោជកោសិកាខួរក្បាល rTMSនេះ ។បច្ចេកទេសនៃការព្យាបាលនេះត្រូវបានយកទៅព្យាបាលជំងឺធ្លាក់ទឹកចិត្ត និងជំងឺខួរក្បាលនិងផ្លូវចិត្តដទៃទៀតដោយមានការទទួលស្គាល់ស្តង់ដារពី FDA សហរដ្ឋអាមេរិក។

ការព្យាបាលនេះ មិនតម្រូវឱ្យមានការប្រើថ្នាំសន្តំ រឺសន្លប់ទេ ហើយឧបករណ៏សំរាប់ព្យាបាលនេះត្រូវបានដាក់នៅលើស្បែកក្បាលដោយកំណត់ទីតាំងការរំញោច នៅតំបន់ខួរក្បាលដែលជាបុព្វហេតុនៃជំងឺធ្លាក់ទឹកចិត្ត។

ដំណើរការនៃការព្យាបាល ដោយបច្ចេកទេសទំនើបនេះជាធម្មតាមាន រយៈពេល ២០ នាទីហើយអ្នកជំងឺត្រូវធ្វើ ០៥ថ្ងៃក្នុង១សប្តាហ៍ក្នុងរយៈពេលពី៤ ទៅ៦សប្តាហ៍។

ដំណើរការនៃការព្យាបាល

សម្រាប់ដំណើរការព្យាបាលនីមួយៗ លោកអ្នកនឹងត្រូវអង្គុយលើកៅអីមួុយដែលមានផាសុខភាព។ដោយសារតែឧបករណ៍ rTMSប្រើរំញោជម៉ាញេទិកដូចនេះមុនពេលចាប់ផ្តើមការព្យាបាលអ្នកនឹងត្រូវបានស្នើសុំឱ្យយក ចេញនៅវត្ថុដែលងាយឆ្លងម៉ាញេទិច (ដូចជាគ្រឿង អលង្ការ រឺកាតឥណទាន) ។ លោកអ្នកនឹងតម្រូវឱ្យពាក់ឆ្នុកត្រចៀកក្នុងពេលព្យាបាល
ដើម្បីបន្ថយសំឡេងរំខាន និងការពារការស្តាប់របស់អ្នក ពីសំឡេងឧបករណ៍ rTMS។

ក្នុងដំណើរការព្យាបាលលើកដំបូង ការវាយតំលៃនិងវាស់វែងជាច្រើនត្រូវបានធ្វើឡើងដើម្បីធានាថាឧបករណ៏ rTMS នេះ នឹងត្រូវបានប្រើប្រាស់យ៉ាងត្រឹមត្រូវក្នុងការព្យាបាល។
មុនពេលការព្យបាលចាប់ផ្តើម វេជ្ជបណ្ឌិត នឹងធ្វើការវាយតំលៃពី កម្រិតភ្ញោជម៉ូទ័ររបស់អ្នក(Motor Threshold)។ ការវាស់កម្រិតភ្ញោជម៉ូទ័ររបស់អ្នក (Motor Threshold) ត្រូវបានធ្វើឡើងដោយការរំញោជខ្លីៗជាច្រើនដង ពីឧបករណ៍ rTMS នេះ ។ កម្រិតភ្ញោជម៉ូទ័រ (Motor Threshold) គឺជាចំនួនអប្បបរមានៃថាមពលម៉ាញ៉េទិចដែលធ្វើឱ្យមេដៃរបស់អ្នកកំរើក (វាអាចប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត)។

នៅពេលដែល កម្រិតភ្ញោជម៉ូទ័រ (Motor Threshold) ត្រូវបានកំណត់។ បន្ទះឧបករណ៍ rTMSនឹងត្រូវបានដាក់នៅលើស្បែកក្បាលដែលជាទីតាំងនៃតំបន់ខួរក្បាលដែលគ្រប់គ្រងទឹកចិត្តនិងអារម្មណ៍។តំបន់នេះមានចម្ងាយ 5-8 សង់ទីមែត្រ ពីលើខួរក្បាលខាងឆ្វេង។

ក្រុមគ្រូពេទ្យនឹងធានាថាអ្នកអង្គុយបានស្រួលនិងមានផាសុកភាព ហើយពួកយើងនឹងដាក់មួកក្រណាត់ដែលត្រូវបានរចនាឡើងយ៉ាងពិសេសនៅលើក្បាលរបស់អ្នកហើយមួកក្រណាត់នេះ ត្រូវបានប្រើសំរាប់កំណត់ទីតាំងពិតប្រាកដសម្រាប់ដាក់ឧបករណ៏ព្យាបាល។

ក្នុងអំឡុងពេលនៃការព្យាបាល អ្នកនឹងលឺសូរសំឡេង ពីបពីប ជាបន្តបន្ទាប់ហើយអ្នកនឹងមានអារម្មណ៍ដូចគេប៉ះសើរៗលើស្បែកក្បាលរបស់អ្នក(នៅខាងក្រោមបន្ទះឧបករណ៏
rTMS)។

ជាទូទៅវិធីសាស្ត្រនេះត្រូវបានអនុវត្ត នៅផ្នែកខាងឆ្វេងនៃក្បាល។ ប៉ុន្តែក៏អាចមានវិធីសាស្ត្រផ្សេងទៀតដែលត្រូវបានធ្វើនៅផ្នែកខាងស្តាំនៃក្បាលផងដែរ។វេជ្ជបណ្ឌិតឯកទេសពួកយើងនឹងពិភាក្សាពីវិធីសាស្ត្រដទៃទៀតជាមួយអ្នកក្នុងករណីចាំបាច់។

គម្រោងនៃការព្យាបាល

 ចំណុចទី១៖ ក្នុងអំឡុងពេលនៃការព្យាបាលនីមួយៗនឹងមានរយៈពេលប្រហែល ២០នាទី។ ការព្យាបាលត្រូវបានធ្វើ៥ដង ក្នុងមួយសប្តាហ៍(ច័ន្ទដល់សុក្រ) រហូតដល់ ៦ សប្តាហ៍។

 ចំណុចទី២៖ ការព្យាបាលបន្ថែមក៏អាចមានផងដែរ (ក្រោយបញ្ចប់ការព្យាបាល រោគសញ្ញាធូរស្រាលតែមួយរយៈ ហើយវាបានធ្វើទុក្ខមកវិញ)។ភាពសះស្បើយនៃការព្យាបាលនេះ អាចមានភាពខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ម្តងម្កាល រោគសញ្ញាអាចវិលត្រឡប់មកវិញ នៅច្រើនខែបន្ទាប់ពីវគ្គព្យាបាលដំបូងត្រូវបានបញ្ចប់។ប្រសិនបើរោគសញ្ញាត្រលប់មកវិញ ការព្យាបាលរយះពេលខ្លី (៣ដង-៤ដង) នឹងត្រូវបានណែនាំ។

 ចំណុចទី៣៖ ដំណើរការនៃការព្យាបាល វេជ្ជបណ្ឌិតនឹងចេញវេជ្ជបញ្ជាសំរាប់ការព្យាបាល ដោយrTMS របស់អ្នក។ ដំណើរការនៃការព្យាបាលនឹងត្រូវបានគ្រប់គ្រងដោយដោយវេជ្ជបណ្ឌិតដែលទទួលការបណ្តុះបណ្តាលពិសេសស្តីពីការព្យាបាលដោយrTMS នេះ ។ បុគ្គលិកពួកយើងនឹងនៅជាមួយអ្នកក្នុងកំឡុងពេលនៃការព្យាបាល។អ្នកអាចបញ្ឈប់ការព្យាបាលបានគ្រប់ពេល ដោយស្នើរទៅកាន់បុគ្គលិកដែលមានវត្តមាន។

 ចំណុចទី៤៖ ក្នុងការស្រាវជ្រាវនានាការព្យាបាលដោយ rTMS ត្រូវបានកំណត់ថាមានប្រសិទ្ធភាពសុវត្ថិភាពល្អ និងផ្សារភ្ជាប់ជាមួយនឹងផលរំខានតិចតួចប៉ុណ្ណោះ។ ផលរំខានទូទៅមានដូចជាឈឺក្បាលតិចតួច និងមានអារម្មណ៍មិនស្រួលតិចតួចនៅកន្លែងដាក់ឧបករណ៏។ ការរំខានទាំងនេះមានលក្ខណៈស្រាលហើយជាទូទៅវានឹងថមថយទៅវិញ នៅពេលព្យាបាលបន្តបន្ទាប់មកទៀត។ថ្នាំបំបាត់ការឈឺចាប់អាចត្រូវបានប្រើដើម្បីសំរាលការរំខានទាំងនោះ។ មានហានិភ័យតិចតួចបំផុតនៃការកន្ត្រាក់ជា មួយនឹងការព្យាបាលនេះ ប៉ុន្តែហានិភ័យនោះវាទាបខ្លាំងណាស់(១: ៣០,០០០) ។

 ចំណុចទី៥៖ រាល់ពេលមុនការព្យាបាលចាប់ផ្តើមអ្នកនឹងត្រូវបានសួរបញ្ជាក់ម្តងទៀតថា៖

  • អ្នកនៅតែចង់ និងយល់ព្រមទទួលការព្យាបាលដោយ rTMS?
  • អ្នកនៅតែមានការព្រួយបារម្ភអំពីការព្យាបាលនេះទៀតទេ?
  • អ្នកធ្លាប់មានផលប៉ះពាល់ណាមួយ ពីដំណើរការព្យាបាល rTMS ពីមុន?

សំនួរដែលតែងតែចោទសួរជាញឹកញាប់

សំនួរទី១៖ តើខ្ញុំអាចទទួលការព្យាបាលដោយ rTMS នៅកន្លែងណា និងនៅពេលណា?

លោក លោកស្រី អាចទទួលសេវានៃការព្យាបាលនេះ នៅមន្ទីរសំរាកព្យាបាលជំងឺផ្លូវចិត្តអាម៉ារី ហើយជាធម្មតាការព្យាបាលដំណើរការពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ។ បុគ្គលិកគ្លីនិកនឹងប្រាប់លោក លោកស្រី ពីពេលវេលាបែងចែកសម្រាប់កាលវិភាគនៃការព្យាបាល ។ លោក លោកស្រី អាចធ្វើការណាត់សំរាប់ការព្យាបាលក្នុងរយៈពេលយ៉ាងតិច៥ម៉ោង មុនការព្យាបាលចាប់ផ្តើម។ហើយរយៈពេល នៃការព្យាបាលចំណាយពេលមិនលើសពី៣០នាទីទេ។សម្រាប់ការណាត់ជួបលើកដំបូង លោកអ្នក ត្រូវបានណែនាំ ឱ្យមានសាច់ញាតិមិត្តភក្ដិឬអ្នកថែទាំអមដំណើរមកជាមួយ។

សំនួរទី២៖តើខ្ញុំគួរលេបថ្នាំរបស់ខ្ញុំ មុនពេលព្យាបាលដោយ rTMS រឹទេ?

អ្នកគួរតែប្រើថ្នាំតាមទម្លាប់របស់អ្នកតាមវេជ្ជបញ្ជា លើកលែងតែមានការបញ្ជាក់ផ្សេងទៀតពីគ្រូពេទ្យ។

សំនួរទី៣៖តើខ្ញុំអាចញ៉ាំអាហារ រឺ ផឹកទឹកមុនពេលព្យាបាល rTMS បានទេ?

ពិតជាបាន។ ការព្យាបាល ដោយ rTMS មិនត្រូវការការប្រើថ្នាំសន្លប់ទេ ដូចនេះអ្នកអាចញ៉ាំអាហារឬផឹកទឹកដូចធម្មតា។

សំនួរទី៤៖តើខ្ញុំអាចផ្លាស់ប្តូរចិត្ត មិនព្យាបាលវិញបានទេ?

ពិតជាបាន។ ពួកយើងនឹងស្នើសុំឱ្យអ្នកចុះហត្ថលេខា លើបែបបទយល់ព្រមមុនពេលរាល់ការព្យាបាលចាប់ផ្តើម។ លោកអ្នក អាចសុំបញ្ឈប់ការព្យាបាលរបស់អ្នកនៅពេលណាក៏បាន។ប្រសិនបើអ្នកចង់បញ្ឈប់ការព្យាបាល អ្នកអាចពិភាក្សាពីហេតុផលរបស់អ្នកជាមួយគ្រូពេទ្យនិង ដើម្បីសិក្សាពីជំរើសនៃការព្យាបាលជំនួសដទៃទៀត។

សំនួរទី៥៖តើខ្ញុំអាចបើកយានជំនិះដោយខ្លួនឯងបានទេ បន្ទាប់ពីធ្វើការព្យាបាលរួច?

ពិតជាបាន។ ការព្យាបាលនេះមិនប៉ះពាល់ដល់សមត្ថភាពរបស់អ្នកក្នុងការបើកបរឬធ្វើការងារទេ។ជាទូទៅអ្នកជំងឺភាគច្រើនអាចបើក យានជំនិះបានក្រោយការព្យាបាល។ សំរាប់ការព្យាបាលលើកដំបូងលោកអ្នកអាចមកជាមួយសាច់ញាតិ មិត្តភក្ដិ ឬអ្នកថែទាំ សម្រាប់ការគាំទ្រ។

សំនួរទី៦៖ តើខ្ញុំត្រូវរៀបចំខ្លួនជាពិសេសណាមួយ មុនពេលព្យាបាលដោយ rTMS ដែររឺទេ?

ត្រូវហើយ។គ្រូពេទ្យនឹងពិនិត្យកម្រិតសម្ពាធឈាម ជីពចរ និងកម្រិតអុកស៊ីសែនរបស់អ្នកមុនពេលចាប់ផ្តើមនៃការព្យាបាល។លោកអ្នកនឹងត្រូវណែនាំអោយ យកគ្រឿងអលង្ការចេញ (រួមទាំងខ្សែក ក្រវិល ប្រដាប់គៀបសក់)ទូរស័ព្ទចល័ត និងកាតធនាគានិងសំភារៈ ដែលអាចឆ្លងចរន្តម៉ាញេទិក។ សំភារៈរបស់អ្នកអាចរក្សានៅកន្លែងសុវត្ថិភាព។ដូចគ្នាដែរអ្នកអាច ចូលបន្ទប់ទឹកមុនចាប់ផ្តើមដំណើរការនៃការព្យាបាល។

សំនួរទី៧៖តើមានអ្វីកើតឡើងខ្លះក្នុងកំលុងពេលព្យាបាលដោយ rTMS?

សូមទទួលយកភាពកក់ក្តៅពីពួកយើង។ បុគ្គលិកពួកយើងនឹងនៅជាមួយអ្នក ក្នុងកំឡុងពេលនៃការព្យាបាលនេះ។

“Calmness is the cradle of power.”
“​ជំងឺផ្លូវចិត្ត​ដែល​អាច​ព្យាបាល​ជាសះស្បើយ​”
qoute-botoom
detail-qoutes
ណាត់ជួបគ្រូពេទ្យ

012 965 999

096 ​6​ 965​ 999

ម៉ោងពិនិត្យ

8:00am  ដល់ 7:00pm

អាសយដ្ឋាន

ផ្ទះលេខ 42D ផ្លូវ 178 សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

បណ្តាញសង្គម

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ មន្ទីរសំរាកព្យាបាលផ្លូវចិត្ត អាម៉ារី