ទំនាក់ទំនង

096 6 965 999 / 012 965 999

ផ្ញើរសារ

info@amarimentalclinic.com

សញ្ញាញឹកញាប់ជំងឺថបបារម្មណ៍៖

វិបត្តិគ្រឿងញៀន គឺជាជំងឺខួរក្បាល ដ៏រាំរ៉ៃមួយ ដែលបុគ្គល មិនអាចគ្រប់គ្រងខ្លួនឯង និងបង្ខំខ្លួនឯងអោយស្វែងរក និងប្រើប្រាស់សារធាតុញៀនទាំងនោះ ទោះបីដឹងថាវាអាចផ្តល់ផលវិបាកដល់ខ្លួននិង ប៉ះពាល់ខួរក្បាលដែលអាចបង្កគ្រោះថ្នាក់យូរអង្វែងក៏ដោយ។ ការផ្លាស់ប្តូរដំណើរការខួរក្បាលអាចនាំឱ្យមានអាកប្បកិរិយាគ្រោះថ្នាក់ដែលអាចឃើញចំពោះមនុស្សដែលធ្លាប់ រឺប្រើប្រាស់សារធាតុញៀន។ ដូចគ្នាដែរ ការញៀន ក៏ជាជំងឺខួរក្បាលនិងអាកប្បកិរិយាមួយដែរ ដែលធ្វើអោយអ្នកជំងឺ ត្រលប់ទៅប្រើប្រាស់វាវិញបន្ទាប់ពីព្យាយាមបញ្ឈប់មួយរយៈពេលមក។

តើការប្រើប្រាស់គ្រឿងញៀន រឺការញៀន អាចព្យាបាលបានដែររឺទេ?
ពិតជាអាចព្យាបាលបាន ប៉ុន្តែវាមិនសាមញ្ញពេកទេ។ ដោយសារការញៀនគឺជាជំងឺរ៉ាំរ៉ៃ ដូចនេះការដែលបុគ្គលនោះមិនប្រើប្រាស់វាមួយរយៈ ក៏មិនអាចកំណត់ថាជាការជាសះស្បើយនោះទេ។ អ្នកជំងឺភាគច្រើនត្រូវការការថែទាំរយៈពេលវែង ហើយនឹងដិតដល់ក្នុងគោលបំណង ដើម្បីបញ្ឈប់ការប្រើប្រាស់ទាំងស្រុង និងជារៀងរហូត។

ការព្យាបាលការញៀនត្រូវតែជួយអ្នកជំងឺអោយ ៖

  • ឈប់ប្រើប្រាស់គ្រឿងញៀន
  • មិនត្រូវបំពានគ្រឿងញៀនជាបន្តទៀត
  • អាចធ្វើការងារប្រចាំថ្ងៃ និងមានទំនាក់ទំនងក្នុងគ្រួសារ កន្លែងធ្វើការ និង សង្គមដូចជាធម្មតា

យន្តការនៃការព្យាបាលវិបត្តិគ្រឿងញៀនដែលមានប្រសិទ្ធភាព៖
ការប្រើប្រាស់គ្រឿងញៀននិងការញៀន គឺជាជំងឺដ៏ស្មុគស្មាញដែលប៉ះពាល់ដល់មុខងារខួរក្បាល និងអាកប្បកិរិយា ប៉ុន្តែវាអាចព្យាបាលបាន ។
គ្មានការព្យាបាលតែឯង ណាមួយដែលសមស្របសម្រាប់មនុស្សគ្រប់គ្នានោះទេ។

អ្នកជំងឺគួរតែទទួលការព្យាបាលអោយទាន់ពេល
ការព្យាបាលប្រកបដោយប្រសិទ្ធភាព គឺជាការផ្ដោតលើតំរូវការនិងស្ថានភាពជាក់ស្តែងរបស់អ្នកជំងឺ ដោយមិនត្រឹមតែគិតទៅលើការបំពានសារធាតុញៀនរបស់គាត់ប៉ុណ្ណោះទេ។
ការប្រឹក្សា និងការព្យាបាលអាកប្បកិរិយាផ្សេងទៀត គឺជាទម្រង់នៃការព្យាបាលដែលប្រើ ជាទូទៅ។ ជារឿយៗ ការព្យាបាលដោយឱសថ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការព្យាបាល ជាពិសេសអាចរួមបញ្ចូលគ្នាជាមួយនឹងការព្យាបាលដោយអាកប្បកិរិយា។ ផែនការព្យាបាលត្រូវតែពិនិត្យឱ្យបានញឹកញាប់ និងកែប្រែដើម្បីឱ្យសមនឹងតម្រូវការជាក់ស្តែងរបស់អ្នកជំងឺ។ ការព្យាបាលជំងឺផ្លូវចិត្ត ដែលអាចកើតមានដទៃទៀត ជារឿងដែលមានសារៈសំខាន់ ។ ការព្យាបាលក្នុងការបន្សាបសារធាតុញៀនតាមវេជ្ជសាស្ដ្រ គ្រាន់តែជាដំណាក់កាលដំបូងនៃការព្យាបាលប៉ុណ្ណោះ។ មិនចាំបាច់ការព្យាបាលដោយស្ម័គ្រចិត្ត ទើបមានប្រសិទ្ធភាពនោះទេ។ ការព្យាបាលដោយឱសថ ទាមទារអោយមានការតាមដានអោយបានដិតដល់ពីសំណាក់គ្រូពេទ្យឯកទេស។ 

តើអ្វីជាការព្យាបាល ជំងឺវិបត្តិគ្រឿងញៀន?
វិធីសាស្ត្រនៃការព្យាបាល វិបត្តិគ្រឿងញៀនដែលមានប្រសិទ្ធភាពមានដូចជា៖

  • ការព្យាបាលបែបចិត្តសាស្ត្រ នៃការផ្លាស់ប្តូរអាកប្បកិរិយា
  • ការព្យាបាលដោយឱសថ ដើម្បីបញ្ឈប់ការប្រើប្រាស់រយៈពេលវែង
  • ការព្យាបាលដោយឱសថ ដើម្បីបន្ថយវិបាកពីការឈប់ប្រើគ្រឿងញៀន
  • វាយតំលៃនិងព្យាបាលជំងឺខួរក្បាល ផ្លូវចិត្តដែលអ្នកជំងឺមាន រួមជាមួយវិបត្តិគ្រឿងញៀន
  • ការគាំទ្ររ និងតាមដានរយៈពេលវែងដើម្បីកំណត់ពីការបញ្ឈប់ជានិរន្ត៍
“​ជំងឺផ្លូវចិត្ត​ដែល​អាច​ព្យាបាល​ជាសះស្បើយ​”
qoute-botoom
detail-qoutes
blog-2
image
​តើ​ជំងឺ​វិកលចរិត មាន​កើត​ច្រើន​ដែរឬទេ​?

​ជំងឺ​វិកលចរិត អាច​ប៉ះពាល់​ទៅដល់​មនុស្ស​គ្រប់​អាយុ គ្រប់​ភេទ គ្រប់​ពូជសាសន៍ គ្រប់​កម្រិតជីវភាព គ្រប់​តំបន់​ទីក្រុង ឬ​ជនបទ និង​អ្នកមានចំណេះដឹង​គ្រប់​កម្រិត​។​
​ជំងឺ​វិកលចរិត វា​ហាក់ដូចជា​បុរស​កើតមាន​ច្រើនជាង​ស្ត្រី និង​មាន​អាយុ​ចន្លោះ​ចាប់ពី​១៧​ឆ្នាំ ទៅ​២៨​ឆ្នាំ​។​
​ម្នាក់​ក្នុងចំណោម​១០០​នាក់ អាច​កើតមាន​ជំងឺ​នេះ​។​

“Calmness is the cradle of power.”
blog-2
image
“​ជំងឺផ្លូវចិត្ត​ដែល​អាច​ព្យាបាល​ជាសះស្បើយ​”
qoute-botoom
detail-qoutes
ណាត់ជួបគ្រូពេទ្យ

012 965 999

096 ​6​ 965​ 999

ម៉ោងពិនិត្យ

8:00am  ដល់ 7:00pm

អាសយដ្ឋាន

ផ្ទះលេខ 42D ផ្លូវ 178 សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

បណ្តាញសង្គម

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ មន្ទីរសំរាកព្យាបាលផ្លូវចិត្ត អាម៉ារី