សញ្ញាញឹកញាប់ជំងឺថបបារម្មណ៍៖
ជំងឺនេះ មានសញ្ញាទៅលើ (១) រាងកាយ (២) ផ្លូ វចិត្ត និង (៣) អាកប្បកិរិយា។
១. រោគសញ្ញារាងកាយ៖ បេះដូងដើរញាប់ ចង្វាក់ដង្ហើមខ្លី វិលមុខ ស្រវាំងភ្នែក រោយកញ្ចឹងក ស្ងួតមាត់ បែកញើសហួសប្រមាណ ត្រជាក់ចុងដៃ-ជើង រសេះរសោះ-អស់កម្លាំងល្ហិតល្ហៃ ចុកចាប់-តឹងណែនសាច់ដុំ ចង្អោរ-ក្អួត នោមញឹក ឧស្សាហ៌កោសខ្យល់ ស្រឹត ពិបាកគេង-គេងមិនលក់។ល។
“ជំងឺផ្លូវចិត្តដែលអាចព្យាបាលជាសះស្បើយ”
សញ្ញាញឹកញាប់ជំងឺថប់បារម្មណ៍៖
ជំងឺនេះមានរោគសញ្ញា រំខានទៅលើ (១) រាងកាយ (២) ផ្លូវចិត្ត និង (៣) អាកប្បកិរិយា។
១. រោគសញ្ញារាងកាយ៖ បេះដូងដើរញាប់ ចង្វាក់ដង្ហើមខ្លី វិលមុខ ស្រវាំងភ្នែក រោយកញ្ចឹងក ស្ងួតមាត់ បែកញើសហួសប្រមាណ ត្រជាក់ចុងដៃ-ជើង រសេះរសោះ-អស់កម្លាំងល្ហិតល្ហៃ ចុកចាប់-តឹងណែនសាច់ដុំ ចង្អោរ-ក្អួត នោមញឹក ឧស្សាហ៌កោសខ្យល់ ស្រឹត ពិបាកគេង-គេងមិនលក់។ល។
២. រោគសញ្ញាផ្លូ វចិត្ត៖ ភ័យខ្លាចគ្មានហេតុផល ភ័យខ្លាចស្លាប់ ដោយគាំងបេះដូង គិតច្រើន ព្រួយបារម្មណ៍ និងខ្វល់ខ្វាយច្រើន អន្ទះសារពិបាកក្នុងការរចាំ ពិបាកក្នុងការផ្ចង់អារម្មណ៌ ភ្លេចភ្លាំងច្រើន។ល។
៣. សញ្ញាអាកប្បកិរិយា៖ មិនហ៊ានធ្វើដំណើរ ឬនៅតែឯង ស្រងូតស្រងាត់ ជ្រួលច្រាល រអ៊ូរទាំច្រើន ឆេវឆាវច្រើន។
បណ្តុំនៃសញ្ញាទាំង៣នេះ អាចប៉ះពាល់ដល់ការងារប្រចាំថ្ងៃ ទំនាក់ទំនងសង្គម និងជីវិតគ្រួសារ។
ប្រភេទផ្សេងៗនៃជំងឺថប់បារម្មណ៍៖
១. ជំងឺថប់បារម្មណ៍ទូទៅ
- មានការបារម្ភ និងភ័យខ្លាច ចំពោះគ្រប់ការងារ រឺសកម្មភាពប្រចាំថ្ងៃ
- មានសញ្ញារាងកាយ ដូចបានរៀបរាប់ ខាងលើ
“Calmness is the cradle of power.”
២. ជំងឺស្រឺត (ស្លន់ស្លោ)៖
- មានការភ័យខ្លាចខ្លាំងភ្លាមៗ
- មានសញ្ញារាងកាយ ដូចបានរៀបរាប់ខាងលើ
- មានសញ្ញាផ្លូវចិត្ត ដូចបានរៀបរាប់ខាងលើ
៣. ជំងឺខ្លាចសង្គម (ចាញ់ច្រាប)៖
- ភ័យខ្លាច និងគេចវេសពីការចូលរួមក្នុងសកម្មភាពសង្គមនានា
- ខ្វល់ និងភ័យខ្លាចខ្លាំងពីការរិះគន់នានា
- មានសញ្ញារាងកាយ ដូចបានរៀបរាប់ខាងលើ
- មានសញ្ញាផ្លូវចិត្ត ដូចបានរៀបរាប់ខាងលើ
៤. ជំងឺអាហ្គោរ៉ាផូបៀ
- ភ័យខ្លាច និងគេចវេសពីទីកន្លែងដែលពិបាក គេចចេញ ដូចជាកន្លែងមនុស្សច្រើន កន្លែងបិទជិត ឆ្ងាយពីផ្ទះ ។ល។
- ចាកចេញពីកន្លែងដែលធ្លាប់ស្គាល់តែឯង
- មានសញ្ញារាងកាយ ដូចបានរៀបរាប់ខាងលើ
- មានសញ្ញាផ្លូវចិត្ត ដូចបានរៀបរាប់ខាងលើ
៥. ជំងឺគិតដដែលៗ និងធ្វើដដែលៗ
- ការគិ តនិ ងបារម្មណ៍ដដែលៗពីរឿ ងអ្វីមួ យទោះជាមិនចង់គិតពីវាក៏ដោយ (ដូចជាខ្លាចឆ្ល ងរោ គ/ខ្លាចមិនស្អាត/ខ្លាចគ្មានរបៀប/ត្រូ វការស្អាតខ្លាំ ង)
- ការធ្វើសកម្មភាពដដែលៗដែលឆ្លើយតបនឹងការគិតនោះ (ដូចជាលាងដៃ /ឆែកឆេ /រៀបចំញឹកញាប់ )
- បានខំប្រឹងបញ្ឈប់ការគិត និងធ្វើដដែលៗនោះ តែមិនអាចធ្វើ បាន
- មានសញ្ញាផ្លូវចិត្ត ដូចបានរៀបរាប់ ខាងលើបន្ទាប់ ពីការខំប្រឹងបញ្ឈប់វា
- ប៉ះពាល់ដល់ការរស់នៅនិងការងារប្រចាំថ្ងៃ
ត្រូវចងចាំថា ការមានជំងឺថប់បារម្មណ៍៖
- មិនមែនមានន័យថា អ្នកជាមនុស្សទន់ជ្រាយទេ
- មិនមែនមានន័យថា អ្នកមានប្រាជ្ញាអន់ ឆោតល្ងង់ ឬឡប់សតិ
- មិនមែនមានន័យថា អ្នកមានបញ្ហាអត្តចរិកទេ
មានន័យថា វាជាជំងឺខួរក្បាល និងផ្លូវចិត្តដែលទាមទារឱ្យមានការព្យាបាលពីវេជ្ជបណ្ឌិតឯកទេសជំងឺផ្លូវចិត្ត និងត្រូវទទួលការយល់ចិត្ត និងគាំទ្រពីក្រុមគ្រួសារ និងសង្គម៕