ទំនាក់ទំនង

096 6 965 999 / 012 965 999

ផ្ញើរសារ

info@amarimentalclinic.com

សញ្ញាញឹកញាប់ជំងឺថបបារម្មណ៍៖

​ជំងឺ​នេះ មាន​សញ្ញា​ទៅលើ (១) រាងកាយ (២) ផ្លូ វ​ចិត្ត និង (៣) អាកប្បកិរិយា​។​
១. រោគសញ្ញា​រាងកាយ​៖ បេះដូង​ដើរ​ញាប់ ចង្វាក់​ដង្ហើម​ខ្លី វិលមុខ ស្រវាំងភ្នែក រោយ​កញ្ចឹងក ស្ងួត​មាត់ បែកញើស​ហួសប្រមាណ ត្រជាក់​ចុងដៃ​-​ជើង រសេះរសោះ​-​អស់កម្លាំង​ល្ហិតល្ហៃ ចុកចាប់​-​តឹង​ណែន​សាច់ដុំ ចង្អោរ​-​ក្អួត នោម​ញឹក ឧស្សា​ហ៌​កោសខ្យល់ ស្រឹ​ត ពិបាក​គេង​-​គេង​មិន​លក់​។​ល​។​

“​ជំងឺផ្លូវចិត្ត​ដែល​អាច​ព្យាបាល​ជាសះស្បើយ​”
qoute-botoom
detail-qoutes

​តើ​ជំងឺ​អត្តចរិត​ជា​អ្វី​?

អត្តចរិត គឺជាបែបបទនៃការគិត អារម្មណ៍ និងអាកប្បកិរិយាដែលធ្វើឱ្យមនុស្សម្នាក់ខុសគ្នាពីមនុស្សផ្សេងទៀត។
អត្តចរិតរបស់បុគ្គលម្នាក់ ត្រូវបានជះឥទ្ធិពលពីបទពិសោធន៍ជីវិតដែលខ្លូនចួបប្រទះ និងលក្ខណៈធម្មជាតិដែលខ្លួនមាន ហើយលក្ខណៈទាំងនេះ នឹងស្ថិតនៅជាមួយយើងក្នុងរយៈពេលយូរអង្វែង។ ជំងឺអត្តចរិត គឺជាការចោទឡើងនៃការគិត អារម្មណ៍ និងអាកប្បកិរិយា ដែលមានលក្ខណៈខុសប្លែកពីបរិបទសង្គម វប្បធម៌ ដែលខ្លួនរស់នៅ ហើយអាចបង្កឱ្យមានភាពតានតឹង ឬបញ្ហាដល់ការរស់នៅរបស់ខ្លួនក្នុងរយៈពេលវែង។

ជំងឺអត្តចរិត មាន១០ប្រភេទផ្សេងៗគ្នា ដែលវាស្ថិតនៅក្នុងខ្លួនយើងយ៉ាងយូរ ទាំងយើងមិនដឹងថាយើងអាចមានជាជំងឺនេះផង។ គំរូនៃបទពិសោធន៍ជីវិត និងអាកប្បកិរិយាចាប់ផ្តើមពីវ័យជំទង់ ឬមនុស្សពេញវ័យដំបូង ហើយបណ្តាលឱ្យមានទុក្ខព្រួយ ឬបញ្ហាក្នុងការរស់នៅប្រចាំថ្ងៃ។ បើគ្មានការព្យាបាលទេ បញ្ហាបុគ្គលិកលក្ខណៈនេះ អាចនឹងអូសបន្លាយរយៈពេលយូរ។

 

ភាពមិនប្រក្រតី នៃអត្តចរិតបុគ្គលអាចប៉ះពាល់ដល់៖
  • ការគិតអំពីខ្លួនឯង និងអ្នកដែលនៅជុំវិញយើង
  • ការឆ្លើយតបអារម្មណ៍ ទៅនឹងបញ្ហា
  • ទំនាក់ទំនងជាមួយមនុស្សជុំវិញ
  • ការគ្រប់គ្រងឥរិយាបថ និងសន្ទុះចិត្តរបស់ខ្លួនឯង
15
16
​ប្រភេទ​ផ្សេងៗ​នៃ​ជំងឺ​អត្តចរិត​៖

១. Antisocial Personality Disorder
មានលក្ខណៈនៃការមិនយកចិត្តទុកដាក់ ឬរំលោភសិទ្ធិអ្នកដទៃ។ បុគ្គលប្រភេទនេះ នឹងមិនគោរពតាមបទដ្ឋានសង្គម ហើយអាចនិយាយកុហកឬបោកបញ្ឆោតអ្នកដទៃម្តងហើយ ម្តងទៀត ឬក៏អាចធ្វើសកម្មភាពតាមសន្ទុះចិត្ត និងសេចក្តីចង់បានរបស់ខ្លួនភ្លាមៗ។

២. Avoidant Personality Disorder
មានលក្ខណៈ នៃភាពអៀនខ្មាស់ខ្លាំង ការមានអារម្មណ៍ថាខ្លួនឯងមិនគ្រប់គ្រាន់ពេញលក្ខណៈ និងឆាប់ទទួលអារម្មណ៍ខ្លាំងចំពោះការរិះគន់ផ្សេងៗ។ បុគ្គលនេះអាចនឹងមិនចង់ចូលរួមសកម្មភាពសង្គមនានា ដោយសារតែពួកគាត់តែងតែចូលចិត្តខ្វល់ខ្វាយ នឹងការរិះគន់ ឬពីការច្រានចោលពីអ្នកដទៃ ឬក៏តែងចាត់ទុកខ្លួនឯង ថាមិនល្អគ្រប់គ្រាន់ ឬអសមត្ថភាពក្នុងសង្គម។

៣. Borderline Personality Disorder
ជាគំរូនៃអត្តចរិត ដែលមានលក្ខណៈមិននឹងនរ ក្នុងទំនាក់ទំនងផ្ទាល់ខ្លួន មានអារម្មណ៍ពុះកញ្ជ្រោលខ្លាំង ពោរពេញដោយរូបភាពមិនល្អនៅក្នុងខ្លួន និងមានបញ្ហាក្នុងការគ្រប់គ្រងខ្លួនឯង។ បុគ្គលនោះ អាចនឹងព្យាយាមជៀសចេញពីការត្រូវគេបោះបង់ចោល មានការប៉ុនប៉ងធ្វើអត្តឃាតម្តងហើយម្តងទៀត តែងតែបង្ហាញកំហឹងមិនសមរម្យ ឬកើតមានអារម្មណ៍ឯកោរ សឹងគ្រប់ពេលវេលា។

៤. Dependent Personality Disorder
ជាគំរូនៃអត្តចរិត ដែលទាមទារការយកចិត្តទុកដាក់មកលើខ្លួន និងមានអារម្មណ៍ពឹងផ្អែកខ្លាំងទៅលើអ្នកជុំវិញ ដោយមានអាកប្បកិរិយារុញរារច្រើន។

៥. Narcissistic Personality Disorder
ជាគំរូនៃអត្តចរិត ដែលទាមទារឱ្យមានការកោតសរសើរខ្លាំងមកលើខ្លួន ហើយខ្វះការយល់ចិត្តលើអ្នកដទៃ។ បុគ្គលនោះអាចយល់ថាខ្លួនឯងមានសារៈសំខាន់ជាងគេ មានសិទ្ធិគ្រប់យ៉ាងអាចកេងចំណេញពីអ្នកដទៃនិងមិនយល់ចិត្តនរណាទាំងអស់។

៦. Histrionic Personality Disorder
ជាគំរូនៃអត្តចរិត ដែលទាមទារឱ្យគេយល់តែពីអារម្មណ៍និងផ្តល់ការយកចិត្តទុកដាក់មកលើខ្លួនច្រើនហួសហេតុ។ បុគ្គលនោះ អាចនឹងមានអារម្មណ៍មិនសុខស្រួលនៅពេលដែលគេមិនមែនជាចំណុចកណ្តាលនៃការយកចិត្តទុកដាក់។
ពួកគេអាចប្រើរូបរាងកាយ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ មកលើខ្លួនហើយអាចមានអារម្មណ៍ ផ្លាស់ប្តូរ ឬឡើងចុះយ៉ាងឆាប់រហ័ស។

៧. Obsessive Compulsive Personality Disorder
ជាគំរូនៃអត្តចរិត ដែលមានការខ្វល់ខ្វាយខ្លាំងពីការមានសណ្តាប់ធ្នាប់ និងត្រូវការភាពឥតខ្ចោះ។ បុគ្គលនោះអាចផ្តោតអារម្មណ៍ខ្លាំងពេក ទៅលើភាពលំអិតនៃការងារដែលជាហេតុធ្វើឱ្យគាត់អាចធ្វើការច្រើនហួសហេតុ ហើយគ្មានពេលទំនេរសម្រាប់ខ្លួនឯង មិត្តភ័ក្រ និងក្រុមគ្រួសារ។
ទំលាប់របៀបនេះ មានលក្ខណៈមិនអាចបត់បែនបាន ហើយមិនសមនឹងគុណតម្លៃ ដែលពួកគាត់បានធ្វើ។

៨. Paranoid Personality Disorder
ជាគំរូនៃអត្តចរិត ដែលតែងមានការសង្ស័យទៅលើអ្នកដទៃ ហើយនិងមើលទៅអ្នកដទៃថា តែងធ្វើអំពើអាក្រក់ ឬគួរឱ្យស្អប់ខ្ពើម។ បុគ្គលនោះ តែងតែប៉ាន់ស្មានថា អ្នកជុំវិញខ្លួនគាត់នឹងធ្វើបាប ឬបោកបញ្ឆោតខ្លួន ហើយនឹងមិនទុកចិត្តអ្នកដទៃ ឬឱ្យគេចូលជិតពួកគេជាដាច់ខាត។

៩. Schizoid Personality Disorder
ជាគំរូនៃអត្តចរិត ដែលបានផ្តាច់ចេញពីទំនាក់ទំនងសង្គមនិងអាចបង្ហាញអារម្មណ៍តិចតួចមកក្រៅ។ បុគ្គលនោះ តែងតែមិនស្វែងរកទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដទៃ ហើយតែងជ្រើសរើសការរស់នៅតែម្នាក់ឯង ដោយមិនយកចិត្តទុកដាក់ចំពោះការសរសើរ ឬការរិះគន់ពីអ្នកដទៃឡើយ។

១០. Schizotypal Personality Disorder
ជាគំរូនៃអត្តចរិត ដែលមានភាពមិនសុខស្រួលខ្លាំង ក្នុងទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដទៃ ដោយមានការគិតខុសនិងអាកប្បកិរិយាប្លែកៗ។ បុគ្គលនោះ អាចមានជំនឿប្លែកៗ ឬអាកប្បកិរិយានិងការនិយាយប្លែកៗ ឬអាចមានសញ្ញាថប់បារម្ភ ក្នុងសង្គមហួសហេតុ។

ការធ្វើរោគវិនិច្ឆ័យនៃ ជំងឺអត្តចរិត តម្រូវឱ្យអ្នកជំនាញសុខភាពផ្លូវចិត្ត ពិនិត្យមើលគំរូបុគ្គលិកលក្ខណៈប្រចាំថ្ងៃ រយៈពេលវែង និងបណ្តុំរោគសញ្ញាជាក់លាក់មួយចំនួន។ ការធ្វើរោគវិនិច្ឆ័យត្រូវបានធ្វើឡើងជាធម្មតា ចំពោះមនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។ មនុស្សដែលមានអាយុក្រោម១៨ឆ្នាំ ជាទូទៅមិនត្រូវបានគេធ្វើរោគវិនិច្ឆ័យ ថាមានជំងឺអត្តចរិតទេ ពីព្រោះបុគ្គលិកលក្ខណៈរបស់ពួកគេកំពុងតែនៅមានការអភិវឌ្ឍ។ មនុស្សខ្លះ ដែលមានបញ្ហាអត្តចរិត ប្រហែលជាមិនស្គាល់ និងយល់ពីបញ្ហានោះទេ។ ដូចគ្នាផងដែរមនុស្សអាចមានជំងឺអត្តចរិតច្រើនជាងមួយប្រភេទ។ ប្រហែលជា៩ភាគរយនៃមនុស្សពេញវ័យ មានជំងឺអត្តចរិត យ៉ាងហោចណាស់មួយប្រភេទ។

“Calmness is the cradle of power.”
ការព្យាបាល​

ការព្យាបាលចិត្តសាស្ត្រ អាចមានប្រសិទ្ធិភាពក្នុងការព្យាបាលជំងឺអត្តចរិត។ ក្នុងអំឡុងពេលព្យាបាលអ្នកជំងឺអាចទទួលបាន ព័ត៌មាននិងចំណេះដឹងអំពីគំនិត អារម្មណ៍ អាកប្បកិរិយា និងរោគសញ្ញាដែលទាក់ទងនិងជំងឺរបស់ខ្លួន។ ដូចគ្នាដែរ ការព្យាបាលនេះ ក៏អាចជួយអ្នកជំងឺឱ្យយល់ពីផលប៉ះពាល់នៃអាកប្បកិរិយារបស់ពួកគេ លើអ្នកដទៃរៀនពីវិធីគ្រប់គ្រង ឬដោះស្រាយរោគសញ្ញា និងកាត់បន្ថយអាកប្បកិរិយាដែលបង្កបញ្ហា ជាមួយមុខងារ និងទំនាក់ទំនង។ មិនមានថ្នាំពិសេស ដើម្បីព្យាបាលជំងឺអត្តចរិតនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ថ្នាំដូចជាថ្នាំជំងឺធ្លាក់ទឹកចិត្ត ថ្នាំជំងឺថប់បារម្ភ ថ្នាំគ្រប់គ្រងអារម្មណ៍ និងថ្នាំជំងឺវិកលចរិតអាចមានប្រយោជន៍ ក្នុងការព្យាបាលរោគសញ្ញាមួយចំនួននិងជំងឺផ្លូវចិត្ត ដែលទាក់ទងគ្នា។ រោគសញ្ញាកាន់តែធ្ងន់ធ្ងរ ឬយូរអង្វែងអាចតម្រូវឱ្យមានវិធីសាស្ត្រ ជាក្រុមដែលពាក់ព័ន្ធដូចជាវេជ្ជបណ្ឌិតចិត្តវិទូ បុគ្គលិកសង្គមកិច្ច និងក្រុមគ្រួសារ។

បន្ថែមលើការចូលរួមយ៉ាងសកម្ម នៅក្នុងផែនការព្យាបាល យុទ្ធសាស្ត្រថែរក្សាខ្លួនឯង និងវិធីដោះស្រាយខ្លះ អាចមានប្រយោជន៍ សម្រាប់អ្នកជំងឺដែលមានបញ្ហាអត្តចរិត។

  1. រៀនអំពីលក្ខខណ្ឌនានា៖ ចំណេះដឹង និងការយល់ដឹងអាចជួយពង្រឹង និងលើកទឹកចិត្ត។
  2. ធ្វើឱ្យសកម្ម៖ សកម្មភាពរាងកាយ និងការធ្វើលំហាត់ប្រាណ អាចជួយគ្រប់គ្រងរោគសញ្ញាជាច្រើន ដូចជាការធ្លាក់ទឹកចិត្ត ភាពតានតឹង និងការថប់បារម្ភ។
  3. ជៀសវាងគ្រឿងញៀន និងគ្រឿងស្រវឹង៖ គ្រឿងស្រវឹង និងគ្រឿងញៀន ខុសច្បាប់អាចធ្វើឱ្យរោគសញ្ញា កាន់តែអាក្រក់ ឬទាក់ទងជាមួយថ្នាំ។
  4. ទទួលការថែទាំវេជ្ជសាស្ត្រជាប្រចាំ៖ កុំធ្វេសប្រហែសក្នុងការពិនិត្យសុខភាព ឬការមើលថែទាំ ជាប្រចាំពីគ្រូពេទ្យរបស់អ្នក។
  5. ចូលរួមជាមួយក្រុមគាំទ្ររបស់អ្នក (អ្នកដែលមានបញ្ហាបុគ្គលិកលក្ខណៈដូចគ្នា)។
  6. សរសេរនៅក្នុងកំណត់ហេតុផ្ទាល់ខ្លួនដើម្បីបង្ហាញពីអារម្មណ៍របស់អ្នក។
  7. សាកល្បងវិធីបន្ធូរអារម្មណ៍ និងការគ្រប់គ្រងស្ត្រេស ដូចជាយូហ្គា និងសមាធិ។
  8. រក្សាទំនាក់ទំនងជាមួយគ្រួសារ និងមិត្តភក្តិ។ 
blog-2
image
“​ជំងឺផ្លូវចិត្ត​ដែល​អាច​ព្យាបាល​ជាសះស្បើយ​”
qoute-botoom
detail-qoutes
ណាត់ជួបគ្រូពេទ្យ

012 965 999

096 ​6​ 965​ 999

ម៉ោងពិនិត្យ

8:00am  ដល់ 7:00pm

អាសយដ្ឋាន

ផ្ទះលេខ 42D ផ្លូវ 178 សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

បណ្តាញសង្គម

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ មន្ទីរសំរាកព្យាបាលផ្លូវចិត្ត អាម៉ារី