ទំនាក់ទំនង

096 6 965 999 / 012 965 999

ផ្ញើរសារ

info@amarimentalclinic.com

សញ្ញាញឹកញាប់ជំងឺថបបារម្មណ៍៖

តើអ្វីទៅជាជំងឺបាយប៉ូឡា (ជំងឺទឹកចិត្តឡើង ចុះ)?
ជាជំងឺផ្លូវចិត្តមួយប្រភេទអាចដែលមានលក្ខណៈធ្ងន់ធ្ងរ និងអាចលាប់មកវិញជាញឹកញាប់ ហើយវាអាចប៉ះពាល់ដល់ ទឹកចិត្ត អារម្មណ៍ និងអាកប្បកិរិយារបស់អ្នកជំងឺ។
អ្នកជំងឺអាចនឹងមានរយៈពេលមួយមានសញ្ញាធ្លាក់ទឹកចិត្ត បន្ទាប់មកអាចនិងមានសញ្ញាមេនៀរ (ទឹកចិត្តឡើងខ្លាំង) រឺក៏ផ្ទុយមកវិញ។ វាមិនដូចជាភាពធម្មតាដែលយើងមានការរីករាយ រឺធ្លាក់ទឹកចិត្តនោះទេ។ ផ្ទុយទៅវិញការប៉ះពាល់ដល់ទឹកចិត្ត និងអារម្មណ៍ក្នុងជំងឺបាយប៉ូឡា វាមានលក្ខណៈឡើងខ្លាំងនិងចុះមកវិញខ្លាំង ដែលមានរយៈពេលលើសពី២អាទិត្យ និងមានការ ប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ។ ជំងឺបាយប៉ូឡាមានលក្ខណៈច្រើនទំរង់ ពីទឹកចិត្តឡើង បន្ទាប់មកចុះ ឬក៏ទឹកចិត្តចុះ បន្ទាប់មកឡើង ។ហើយក្នុងរយៈពេលគំលាតគ្នានេះ អ្នកជំងឺអាចមានទឹកចិត្តនិងអារម្មណ៍ធម្មតា(រយះពេលខ្លី ឬវែង)។

អ្វីខ្លះជាមូលហេតុនៃជំងឺបាយប៉ូឡា?

  • កត្តាចិត្តសាស្ត្រ សង្គមសាស្ត្រ និងកត្តាជីវសាស្ត្រ
  • កត្តាតំណពូជ,
  • កត្តាផ្សេងៗទៀត

អ្វីខ្លះជារោគសញ្ញាបាយប៉ូឡា?
រយៈពេលមួយអ្នកជំងឺ ស្ថិតក្នុងស្ថានភាពនៃការធ្លាក់ទឹកចិត្ត៖

  • មានអារម្មណ៍ស្រងូតស្រងាត់ និងអស់សង្ឃឹម
  • បាត់បង់ថាមពល
  • ពិបាកក្នុងការផ្ចង់អារម្មណ៍ និងការចងចាំ
  • បាត់បង់នូវចំណង់ការងារប្រចាំថ្ងៃ
  • មានអារម្មណ៍ថាខ្លួនឯងគ្មានតំលៃ
  • ស្តីបន្ទោសខ្លួនឯង
  • មានគំនិតទុតិដ្ឋិនិយមលើអ្វីៗទាំងអស់
  • ញាំមិនបាន ឬញាំច្រើន
  • វិបត្តិដំណេក
  • មានគំនិត ឬធ្លាប់ធ្វើអត្តឃាត
  • ករណីធ្ងន់ធ្ងរមានរោគសញ្ញាវិកលចរិករួមផ្សំផងដែរ។

រយៈពេលមួយអ្នកជំងឺ ស្ថិតក្នុងស្ថានភាពមេនៀរ(ទឹកចិត្តឡើងខ្លាំង)៖

  • មានអារម្មណ៍សប្បាយជ្រុល
  • និយាយប៉ប៉ាច់ប៉ប៉ោចច្រើន
  • មានអារម្មណ៍ថាខ្លួងឯងពោពេញទៅដោយថាមពល
  • មានអារម្មណ៍ថាខ្លួនឯងមានតំលៃជាងអ្នកដទៃ
  • មានអារម្មណ៍ថាខ្លួនឯងពោពេញទៅដោយគំនិតច្រើន ល្អៗ និងផែនការណ៍ជាច្រើនដែលសុទ្ធជារឿងសំខាន់ៗ
  • មានស្មារតីមិនមូល
  • មានអារម្មណ៍ឆេវឆាវ និងឡេះឡះ
  • មិនត្រូវការគេង
  • មិនឃ្លានញាំ
  • ករណីធ្ងន់ធ្ងរមានរោគសញ្ញាវិកលចរិករួមផ្សំផងដែរ។

តើអ្វីជាការព្យាបាលជំងឺបាយប៉ូឡា?

  • ការប្រើឱសថរក្សាលំនឹងទឹកចិត្ត
  • ការប្រើឱសថប្រឆាំងសញ្ញាវិកលចរិក (ពេលដែលមានសញ្ញាវិកលចរិក ដូចជា មានជំនឿខុសប្លែក ពីធម្មតា លឺសំឡេង ឬមើលឃើញនូវអ្វីដែលអ្នកផងទាំងពួងមិនលឺ ឬ មិនឃើញ)។
  • ការព្យាបាលបែបចិត្តសាស្ត្រ
  • ការគាំទ្រក្នុងការព្យាបាល នឹងថែទាំអ្នកជំងឺ
“​ជំងឺផ្លូវចិត្ត​ដែល​អាច​ព្យាបាល​ជាសះស្បើយ​”
qoute-botoom
detail-qoutes
3
4
​តើ​ជំងឺ​វិកលចរិត មាន​កើត​ច្រើន​ដែរឬទេ​?

​ជំងឺ​វិកលចរិត អាច​ប៉ះពាល់​ទៅដល់​មនុស្ស​គ្រប់​អាយុ គ្រប់​ភេទ គ្រប់​ពូជសាសន៍ គ្រប់​កម្រិតជីវភាព គ្រប់​តំបន់​ទីក្រុង ឬ​ជនបទ និង​អ្នកមានចំណេះដឹង​គ្រប់​កម្រិត​។​
​ជំងឺ​វិកលចរិត វា​ហាក់ដូចជា​បុរស​កើតមាន​ច្រើនជាង​ស្ត្រី និង​មាន​អាយុ​ចន្លោះ​ចាប់ពី​១៧​ឆ្នាំ ទៅ​២៨​ឆ្នាំ​។​
​ម្នាក់​ក្នុងចំណោម​១០០​នាក់ អាច​កើតមាន​ជំងឺ​នេះ​។​

“Calmness is the cradle of power.”
blog-2
image
“​ជំងឺផ្លូវចិត្ត​ដែល​អាច​ព្យាបាល​ជាសះស្បើយ​”
qoute-botoom
detail-qoutes
ណាត់ជួបគ្រូពេទ្យ

012 965 999

096 ​6​ 965​ 999

ម៉ោងពិនិត្យ

8:00am  ដល់ 7:00pm

អាសយដ្ឋាន

ផ្ទះលេខ 42D ផ្លូវ 178 សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

បណ្តាញសង្គម

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ មន្ទីរសំរាកព្យាបាលផ្លូវចិត្ត អាម៉ារី