ទំនាក់ទំនង

096 6 965 999 / 012 965 999

ផ្ញើរសារ

info@amarimentalclinic.com

សញ្ញាញឹកញាប់ជំងឺថបបារម្មណ៍៖

​ជំងឺ​នេះ មាន​សញ្ញា​ទៅលើ (១) រាងកាយ (២) ផ្លូ វ​ចិត្ត និង (៣) អាកប្បកិរិយា​។​
១. រោគសញ្ញា​រាងកាយ​៖ បេះដូង​ដើរ​ញាប់ ចង្វាក់​ដង្ហើម​ខ្លី វិលមុខ ស្រវាំងភ្នែក រោយ​កញ្ចឹងក ស្ងួត​មាត់ បែកញើស​ហួសប្រមាណ ត្រជាក់​ចុងដៃ​-​ជើង រសេះរសោះ​-​អស់កម្លាំង​ល្ហិតល្ហៃ ចុកចាប់​-​តឹង​ណែន​សាច់ដុំ ចង្អោរ​-​ក្អួត នោម​ញឹក ឧស្សា​ហ៌​កោសខ្យល់ ស្រឹ​ត ពិបាក​គេង​-​គេង​មិន​លក់​។​ល​។​

“​ជំងឺផ្លូវចិត្ត​ដែល​អាច​ព្យាបាល​ជាសះស្បើយ​”
qoute-botoom
detail-qoutes

ការវង្វេង គឺជាបណ្តុំរោគសញ្ញាដែលប៉ះពាល់ទៅលើ ការចងចាំ ការគិត និងទំនាក់ទំនងសង្គមហើយអាចធ្វើអោយមានការរំខានខ្លាំងទៅលើការរស់នៅប្រចាំថ្ងៃ។ មានមូលហេតុជាច្រើនដែលអាចធ្វើអោយមានការវង្វេងជាពិសេសសំរាប់មនុស្សវ័យចំណាស់ដូចជាជំងឺអាល់សៃម័រជាដើម ។ ការវង្វេងខ្លះអាចជាសះស្បើយនៅពេលដែលការវង្វេងខ្លះទៀតមិនអាចវិលត្រលប់ទៅរកសភាពធម្មតាវិញបានទាំងស្រុង។

សញ្ញានៃជំងឺវង្វេង មានលក្ខណៈខុសៗគ្នា ទៅតាមមូលហេតុនៃប្រភេទជំងឺនិមួយៗបុ៉ន្តែរោគសញ្ញាដែលកើតញឹកញាប់មានដូចជា៖

1. បញ្ហាលើការយល់ដឹង
  • ភ្លេចភ្លាំង (ជាទូទៅកត់សំគាល់ដោយអ្នកជុំវិញខ្លួនគាត់)
  • ពិបាកទំនាក់ទំនងជាមួយអ្នកជុំវិញ (ពិបាករកនឹកពាក្យមកនិយាយ)
  • ថយចុះភាពវាងវ័យក្នុងការងារប្រចាំថ្ងៃ
  • ថយចុះសមត្ថភាពក្នុងការដោះស្រាយបញ្ហា
  • មិនអាចដោះស្រាយបញ្ហាស្មុគស្មាញបាន
  • ថយចុះសមត្ថភាពក្នុងការរៀបចំផែនការ និងគំរោងនានា
  • ពិបាកក្នុងការរក្សាលំនឹង និងចលនារាងកាយ
  • ច្របូកច្របល់ចិត្ត និងភាន់ភាំង
2. បញ្ហាផ្លូវចិត្ត
  • អត្តចរិកផ្លាស់ប្តូរ
  • ធ្លាក់ទឹកចិត្ត
  • ការថប់បារម្មណ៍
  • អាកប្បកិរិយាមិនសមរម្យ
  • សង្ស័យច្រើន
  • ឆ្លេរឆ្លារ
  • ការមមាល (ដូចជាលឺសូរសំឡេង រឺឃើញរូបភាពដែលអ្នកដទៃមិនលឺរឺឃើញ)
មូលហេតុ៖
ជំងឺភ្លេចភ្លាំង អាចបណ្តាលមកពីការខូចខាត រឺថយចុះសមត្ថភាពនៃកោសិកាប្រសាទក្នុងខួរក្បាលរបស់យើង។រោគសញ្ញារបស់វា មានភាពខុសគ្នាទៅតាមតំបន់នៃខួរក្បាល ដែលមានការប៉ះពាល់។ ប្រភេទជំងឺវង្វេងដែលមានការវិវត្តន៍ទៅមុខហើយមិនអាចត្រលប់ក្រោយ រួមមាន៖
  1. ជំងឺអាល់សៃម័រ ជាជំងឺដែលមានញឹកញាប់ក្នុងចំណោមជំងឺវង្វេងដទៃ។ទោះបីជាបុព្វហេតុនៃជំងឺមួយនេះ មិនទាន់ត្រូវបានរកឃើញ ប៉ុន្តែការទាក់ទងនឹងការផ្លាស់ប្តូរហ្សែនចំនួន3 ដែលអាចឆ្លងពីឪពុកម្តាយទៅកូនត្រូវបានរកឃើញ។ហើយ ហ្សែនដ៏សំខាន់មួយដែលបង្កើនហានិភ័យគឺ apolipoprotein E4 (APOE) ។
  2. ជំងឺវង្វេងដោយបញ្ហាសសៃឈាម ជំងឺមួយនេះអាច បណ្តាលមកពីការខូចខាត សសៃឈាម ដែលទៅចិញ្ចឹមខួរក្បាល។ រោគសញ្ញាដែលកើតមានញឹកញាប់លើសពីការ ភ្លេចភ្លាំងនោះមានដូចជា ថយចុះសមត្ថភាពក្នុងការដោះស្រាយបញ្ហាគិតយឺត មិនអាចផ្តោតអារម្មណ៍ និងពិបាករៀបចំផែនការ កាងារបាន។
  3. Lewy body dementia ជាជំងឺវង្វេងដែលបណ្តាលមកពីភាពមិនធម្មតានៃកោសិកាខួរក្បាលម្យ៉ាង ហើយវាក៏ជាជំងឺមួយដែលកើតមានញឹកញាប់ក្នុងចំណោមជំងឺវង្វេងរបស់មនុស្សចាស់ជរាផងដែរ។ រោគសញ្ញាមានដូចជា មមើមមាយ ការមមាល(ឃើញរូបភាពដែលអ្នកដទៃមិនឃើញ)ពិបាកផ្តោតអារម្មណ៍និងចងចាំ ចលនាយឺតៗ ញ័រ និងរឹងៗ។
  4. Frontotemporal dementia ជាជំងឺវង្វេងដែលបណ្តាលពីការខូចខាតកោសិកាខួរក្បាលនៃការផ្សារភ្ជាប់ ពីតំបន់ផ្នែកខាងមុខនិងផ្នែកចំហៀងនៃខួរក្បាល។ ការប៉ះពាល់ទាំងនេះ អាចរំខានដល់ បុគ្គលិកលក្ខណៈ អាកប្បកិរិយា ភាសា ការគិត ការសំរេចចិត្ត និងចលនា។
កត្តាហានិភ័យ

កត្តាហានិភ័យដែលងាយអោយកើតមានជំងឺវង្វេង៖

  • មនុស្សចាស់ចាប់ពីអាយុ៦៥ឆ្នាំ
  • ប្រវត្តិសមាជិកគ្រួសារមានជំងឺវង្វេង
  • មនុស្សដែលមានជំងឺដោនសុីនដ្រូម
  • កង្វះខាតរបបអាហារ និងការហាត់ប្រាណ
  • ប្រវត្តិនៃការប្រើប្រាស់សុរាច្រើន
  • ជំងឺបេះដូង និងសសៃឈាម
  • អ្នកជំងឺធ្លាក់ទឹកចិត្ត
  • អ្នកជំងឺទឹកនោមផ្អែម
  • អ្នកជក់បារី
  • ការប៉ះទង្គិចខួរក្បាល
  • អ្នកមានបញ្ហាដំណេករ៉ាំរៃ
  • កង្វះវីតាមីន និងជីវជាតិខួរក្បាលមួយចំនួន
  • ការប្រើប្រាស់ឱសថមាន និងគ្មានវេជ្ជបញ្ជាមួយចំនួនការបង្កាពីជំងឺវង្វេង ភ្លេចភ្លាំង

ជាការពិតណាស់ មិនមានវីធីសាស្ត្រជាក់លាក់ណាមួយអាចបង្ការ ជំងឺវង្វេងដែលបណ្តាលពីការរិចរិលនៃកោសិកាខួរក្បាលរបស់មនុស្សយើងទេ។ប៉ុន្តែក៏មានវីធីមានប្រយោជន៍មួយចំនួន ដែលអាចបង្ការពីជំងឺនេះផងដែរ ដូចជា៖

  • រក្សាសកម្មភាពរស់រវើកនៃខួរក្បាលដូចជា ការអាន ការស្តាប់ លេងល្បែងចងចាំពាក្យ ល្បែងល្បងប្រាជ្ញាជាដើម។
  • រក្សាភាពរស់រវើកនៃរាងកាយនិងទំនាក់ទំនងសង្គម៖ ហាត់ប្រាណជាប្រចាំអោយបានយ៉ាងតិច ១៥០នាទីក្នុង១អាទិត្យនិងព្យាយាមបង្កើតការទាក់ទងជាមួយមនុស្សជុំវិញអោយបានច្រើន។
  • បញ្ឈប់ការជក់បារី៖មានការសិក្សាជាច្រើនបង្ហាញពីការផ្សារភ្ជាប់ការជក់បារី និងជំងឺវង្វេង។
  • ទទួលទានវីតាមីនអោយបានគ្រប់គ្រាន់៖  ការបំពេញបន្ថែម វីតាមីនដេ វីតាមីនសុី និងវីតាមីនបេ ក៏អាចជួយកាត់បន្ថយនៃជំងឺវង្វេង ខ្លះផងដែរ។
  • ព្យាបាលជំងឺបេះដូងនិងសសៃឈាម៖គ្រប់គ្រងអោយបានល្អនៅ សំពាធឈាម ការឡើងជាតិខ្លាញ់ ជំងឺទឹកនោមផ្អែម និងការឡើងទំងន់។
  • ព្យាបាលជំងឺផ្លូវចិត្តនានាដែលអាចកើតមានដូចជាជំងឺធ្លាក់ទឹកចិត្ត និងជំងឺថប់បារម្មណ៍របស់មនុស្សចាស់ជរា។
  • ទទួលទានអាហារសុខភាពដែលគ្រប់ជីវជាតិ
  • គេងអោយបានគ្រប់គ្រាន់៖អនុវត្តអនាម័យក្នុងការគេង រឺក៏អាចរកការជួយពីគ្រូពេទ្យ
  • ព្យាបាលបញ្ហាក្នុងការស្តាប់របស់អ្នកជំងឺ៖អ្នកដែលមានបញ្ហាក្នុងការស្តាប់ ងាយនឹងមានការវិត្តន៍ទៅជាជំងឺវង្វង
13
14
​តើ​ជំងឺ​វិកលចរិត មាន​កើត​ច្រើន​ដែរឬទេ​?

​ជំងឺ​វិកលចរិត អាច​ប៉ះពាល់​ទៅដល់​មនុស្ស​គ្រប់​អាយុ គ្រប់​ភេទ គ្រប់​ពូជសាសន៍ គ្រប់​កម្រិតជីវភាព គ្រប់​តំបន់​ទីក្រុង ឬ​ជនបទ និង​អ្នកមានចំណេះដឹង​គ្រប់​កម្រិត​។​
​ជំងឺ​វិកលចរិត វា​ហាក់ដូចជា​បុរស​កើតមាន​ច្រើនជាង​ស្ត្រី និង​មាន​អាយុ​ចន្លោះ​ចាប់ពី​១៧​ឆ្នាំ ទៅ​២៨​ឆ្នាំ​។​
​ម្នាក់​ក្នុងចំណោម​១០០​នាក់ អាច​កើតមាន​ជំងឺ​នេះ​។​

“Calmness is the cradle of power.”
blog-2
image
“​ជំងឺផ្លូវចិត្ត​ដែល​អាច​ព្យាបាល​ជាសះស្បើយ​”
qoute-botoom
detail-qoutes
ណាត់ជួបគ្រូពេទ្យ

012 965 999

096 ​6​ 965​ 999

ម៉ោងពិនិត្យ

8:00am  ដល់ 7:00pm

អាសយដ្ឋាន

ផ្ទះលេខ 42D ផ្លូវ 178 សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

បណ្តាញសង្គម

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ មន្ទីរសំរាកព្យាបាលផ្លូវចិត្ត អាម៉ារី