សញ្ញាញឹកញាប់ជំងឺថបបារម្មណ៍៖
ជំងឺនេះ មានសញ្ញាទៅលើ (១) រាងកាយ (២) ផ្លូ វចិត្ត និង (៣) អាកប្បកិរិយា។
១. រោគសញ្ញារាងកាយ៖ បេះដូងដើរញាប់ ចង្វាក់ដង្ហើមខ្លី វិលមុខ ស្រវាំងភ្នែក រោយកញ្ចឹងក ស្ងួតមាត់ បែកញើសហួសប្រមាណ ត្រជាក់ចុងដៃ-ជើង រសេះរសោះ-អស់កម្លាំងល្ហិតល្ហៃ ចុកចាប់-តឹងណែនសាច់ដុំ ចង្អោរ-ក្អួត នោមញឹក ឧស្សាហ៌កោសខ្យល់ ស្រឹត ពិបាកគេង-គេងមិនលក់។ល។
“ជំងឺផ្លូវចិត្តដែលអាចព្យាបាលជាសះស្បើយ”
តើអ្វីទៅជាជំងឺធ្លាក់ទឹកចិត្ត?
មនុស្សគ្រប់គ្នាតែងមានអារម្មណ៌ស្រងូតស្រងាត់ ឬធ្លាក់ទឺកចិត្តក្នុងពេលណាមួយនៃដំណើរជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ តែសភាពបែបនេះ វានិងបាត់ទៅវិញតែប៉ុន្មានថ្ងៃក្រោយ ដែលនេះវាជាប្រតិកម្មធម្មជាតិរបស់យើងប៉ុណ្ណោះ។
ជំងឺធ្លាក់ទឹកចិត្ត ជាជំងឺផ្លូវចិត្ត និងខួរក្បាល។ វាអាចអូសបន្លាយមានរយៈពេលយូរជាងធម្មតា និងប៉ះពាល់ដល់អារម្មណ៌ ការគិត ដំណេក អាកប្បកិរិយា តួនាទី មុខងារ និងជីវិតរស់នៅប្រចាំថ្ងៃរបស់លោកអ្នក។
តើជំងឺនេះ កើតលើតែខ្ញុំម្នាក់ឯងមែនទេ?
មិនពិតទេ។ ជំងឺធ្លាក់ទឹកចិត្តនេះ ជាជំងឺដែលកើតឡើងញឹកញាប់។ អ្នកជំងឺធ្លាក់ទឹកចិត្ត មិនមែនមានន័យថា គាត់ជាមនុស្សទន់ខ្សោយទេ។
ជំងឺធ្លាក់ទឹកចិត្ត មានបីកម្រិតស្រាល មធ្យម និងធ្ងន់។
តាមការសិក្សាមួយបញ្ជាក់ថា អាចមានមនុស្សម្នាក់ក្នុងចំណោម១០នាក់ អាចមានជំងឺធ្លាក់ទឹកចិត្តនេះ។
“Calmness is the cradle of power.”
អ្វីខ្លះ ជារោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត?
ជំងឺនេះ អាចមានសញ្ញាលើ (១) រាងកាយ (២) ផ្លូវចិត្ត (៣) អាកប្បកិរិយា និង(៤) ការគិត។
១. រោគសញ្ញារាងកាយ៖ អស់កម្លាំងល្ហិតល្ហៃ ស្ទើតែគ្រប់ពេលវេលា ពិបាកគេង ញាំពុំបានស្រកទម្ងន់ ឈឺក្បាល ឈឺចុកចាប់សាច់ដុំស្ទើតែពេញខ្លួនប្រាណ ឈឺចុកផ្សាលើចុងដង្ហើម ទល់លាមក រដូវមិនទៀង។
២. រោគសញ្ញាផ្លូវចិត្ត៖ មានអារម្មណ៌ស្រងូតស្រងាត់ ឬធ្លាក់ទឹកចិត្តស្ទើតែរាល់ថ្ងៃ បាត់ការចាប់អារម្មណ៌ និងសប្បាយស្ទើតែគ្រប់សកម្មភាពក្នុងជីវិតរស់នៅប្រចាំថ្ងៃ គ្មានទំនុកចិត្តលើខ្លួនឯង ពិបាកក្នុងការសំរេចចិត្ត ស្តីបន្ទោសខ្លួនឯង មានគំនិតមិនចង់រស់ ឬធ្លាប់ធ្វើសកម្មភាពសម្លាប់ខ្លួនមួយដង ឫច្រើនដងរួចមកហើយ (អត្តឃាត)។
៣. សញ្ញាអាកប្បកិរិយា៖ មិនហ៊ានធ្វើដំណើរ ឬនៅតែឯង ស្រងូតស្រងាត់ ជ្រួលច្រាល រអ៊ូរទាំច្រើន ឆេវឆាវច្រើន។
៤. សញ្ញានៃការគិត៖ អ្វីៗជាកំហុសខ្ញុំទាំងអស់ គ្មានអ្វីល្អសម្រាប់ខ្ញុំទេលើលោកនេះ បន្ទោសខ្លួនឯង ជីវិតខ្ញុំគ្មានន័យអ្វីទាំងអស់ ខ្ញុំមិនចង់រស់។
ហេតុអ្វីខ្ញុំមានជំងឺធ្លាក់ទឹកចិត្តនេះ?
- វិបត្តិគ្រួសារ និងសង្គម
- ការខកចិត្ត សោកស្តាយ ការបាត់បង់
- ការបាត់បង់អ្នកជាទីស្រលាញ់
- ការបំរែបំរួលសារធាតុគីមីក្នុងខួរក្បាល
- មានជំងឺផ្លូវកាយ រ៉ាំរ៉ៃមួយចំនូន
- កំពុងប្រើប្រាស់ឱសថមួយចំនួន
- ការប្រើប្រាស់គ្រឿងញៀន និងសុរា
ការព្យាបាល
- ការព្យាបាលដោយប្រើឱសថប្រឆាំងនិងជំងឺធ្លាក់ទឹកចិត្ត
- ការព្យាបាលដោយការរំញោជកោសិកាខួរក្បាល (RTMS)
- ការព្យាបាលបែបចិត្តសាស្រ្ត
- លំហាត់ប្រាណ និងសម្រាកកាយចិត្ត