ទំនាក់ទំនង

096 6 965 999 / 012 965 999

ផ្ញើរសារ

info@amarimentalclinic.com

​តើ​អ្វី​ទៅជា​ការ​ញៀន​គ្រឿងញៀន​?

​អាច​កើតមាន កាលណា​បុគ្គល​ម្នាក់​ប្រើ​គ្រឿងញៀន​ឥតឈប់ឈរ ដោយ​គ្មាន​ហេតុផល​វេជ្ជសាស្ត្រ​ណាមួយ ហើយ​ទង្វើ​បែបនេះ អាច​ប៉ះពាល់​ដល់​សុខភាព​របស់ខ្លួន​ជា​អវិជ្ជមាន​។ ការ​ញៀន ធ្វើឱ្យ​បុគ្គល​មាន​ចំណង់​ខ្លាំង​ក្នុង​ការប្រើ​បន្តទៀត ទោះបីជា​ដឹងថា​វា​បណ្ដាលឱ្យមាន​គ្រោះថ្នាក់​ដល់​ខ្លួន​ក៏ដោយ​។ កាលណា​អ្នកញៀន​គ្រឿងញៀន ព្យាយាម​បញ្ឈប់​ការប្រើ​វា គាត់​នឹងមាន​អារម្មណ៍​ដូចជា​មាន​ជំងឺ (​បណ្ដុំ​រោគសញ្ញា​នៃ​ការ​ដាច់​គ្រឿងញៀន​)​។​

“​ជំងឺផ្លូវចិត្ត​ដែល​អាច​ព្យាបាល​ជាសះស្បើយ​”
qoute-botoom
detail-qoutes

​តើ​អ្វី​ទៅជា​ការ​ញៀន​គ្រឿងញៀន​?

​អាច​កើតមាន កាលណា​បុគ្គល​ម្នាក់​ប្រើ​គ្រឿងញៀន​ឥតឈប់ឈរ ដោយ​គ្មាន​ហេតុផល​វេជ្ជសាស្ត្រ​ណាមួយ ហើយ​ទង្វើ​បែបនេះ អាច​ប៉ះពាល់​ដល់​សុខភាព​របស់ខ្លួន​ជា​អវិជ្ជមាន​។ ការ​ញៀន ធ្វើឱ្យ​បុគ្គល​មាន​ចំណង់​ខ្លាំង​ក្នុង​ការប្រើ​បន្តទៀត ទោះបីជា​ដឹងថា​វា​បណ្ដាលឱ្យមាន​គ្រោះថ្នាក់​ដល់​ខ្លួន​ក៏ដោយ​។ កាលណា​អ្នកញៀន​គ្រឿងញៀន ព្យាយាម​បញ្ឈប់​ការប្រើ​វា គាត់​នឹងមាន​អារម្មណ៍​ដូចជា​មាន​ជំងឺ (​បណ្ដុំ​រោគសញ្ញា​នៃ​ការ​ដាច់​គ្រឿងញៀន​)​។​

​សារធាតុ​ញៀន​អាចមាន​ច្រើន​ប្រភេទ រួមមាន​គ្រឿង​ស្រវឹង ថ្នាំជក់ កាហ្វេ ថ្នាំ​ងងុយគេង ថ្នាំ​បំបាត់​ការឈឺចាប់​ខ្លាំង និង​សារធាតុ​ញៀន​ខុសច្បាប់​ដទៃទៀត​។​ល​។​

blog-2
image
​តើ​គ្រប់​មនុស្ស ដែល​ប្រើ​គ្រឿងញៀន​សុទ្ធ​តែមាន​បញ្ហា​ទាំងអស់​ឬ​?

​មិនមែន​ទេ​! មាន​បែបបទ​ផ្សេងៗ​គ្នាច្រើន ដែល​បុគ្គល​អាច​ប្រើ​សារធាតុ​ញៀន តែ​មិន​ធ្វើឱ្យ​គាត់​មាន​ភាព​ញៀន​ទេ​។​

​ការសាកល្បង​ម្ដង​ឬ​ពីរដង ច្រើន​កើតមាន​ក្នុងចំណោម​មនុស្ស​វ័យក្មេង​។ ពួកគេ​ប្រើប្រាស់ ដើម្បី​បង្កើន​ការសប្បាយ និង​ជួបជុំ​។​

​ការប្រើ​ជា​ទំលាប់​ក្នុង​ស្រុកភូមិ ដូចជា​កញ្ឆា​ជាដើម ដែល​មនុស្ស​ភាគច្រើន​ដែល​ប្រើ​វា​តែម្ដង​ម្កាល​ប៉ុណ្ណោះ ហើយ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ និង​សុខភាព​របស់​ពួកគេ​មិនមាន​ផលប៉ះពាល់​អ្វី​ឡើយ​។​

“Calmness is the cradle of power.”
​ភាព​ញៀន​ដែល​បង្ខំ​ឱ្យមាន​ការប្រើប្រាស់​បន្ត​៖

​ជា​បញ្ហា​គ្រោះថ្នាក់ នៃ​ការប្រើប្រាស់​គ្រឿងញៀន​ដែល​អាច​ប៉ះពាល់ ដល់​អនាគត​សុខភាព​គ្រួសារ និង​បញ្ហា​ផ្លូវច្បាប់​របស់​បុគ្គល​នោះ​។​

9
10
​តើ​សារធាតុ​ណាខ្លះ ដែលនាំឱ្យ​ញៀន​?

​គ្រឿងញៀន​ដែល​បន្ថយ​សកម្មភាព​ខួរក្បាល​៖ មាន​អាភៀន និង​ហេ​រ៉ូ​អ៊ី​ន​។ ការប្រើ ក្នុង​កម្រិត​ទាប​អាចធ្វើឱ្យ​បុគ្គល​មាន​អារ​ម្ម​ណ៏​សម្រាក​ស្រួល​។ ការប្រើ​ក្នុង​កម្រិត​ខ្ពស់ អាចធ្វើឱ្យ​បុគ្គល​មាន​លក្ខ​ណះ​ធី​ង​ធោ​ង និង​មិនដឹង​ខ្លួន​។ វា​អាចធ្វើឱ្យ​បុគ្គល​មាន​ចំណង់​យ៉ាងខ្លាំង​ក្នុង​ការប្រើ ហើយ​មានប្រតិកម្ម​នៃ​ការ​ដាច់​គ្រឿងញៀន​ធ្ងន់ធ្ងរ ដូចជា គ្រុនក្ដៅ រសាប់រសល់ នៅ​មិន​ស្ងៀម វង្វេង ចង់​ក្អួត រាគ​រួស ថប់​បារម្ភ និង​ប្រកាច់​។​

គ្រឿងញៀន​ដែល​ជំរុញ​សកម្មភាព​ខួរក្បាល​៖

មាន​កូកាអ៊ីន អាំ​ហ្វេ​តា​មីន អេ​ស្តា​ស៊ី​។​ល​។ ការប្រើ​ក្នុង​កម្រិត​ទាប​ធ្វើឱ្យ​បុគ្គល​មាន​អារម្មណ៍​វាងវៃ និង​ស្រលះ​ក្នុង​ខ្លួន តែ​ក្នុង​កម្រិត​ខ្ពស់​វា​ធ្វើឱ្យ​បុគ្គល​មាន​អារម្មណ៍ តានតឹង ស្លន់ស្លោ និង​រសាប់រសល់​។ បុគ្គល​ដែល​ប្រើ​វា អាច​នឹ ង​មានការ​លំបាក​ក្នុងការ​គ្រប់គ្រង​ការគិត ហើយ​អាចមាន​ការទទួល​ញាណ​ខុស មានគំនិត​សង្ស័យ​និង​វង្វេង​។ ជាទូទៅ​ប្រតិកម្ម​នៃ ការ​ដាច់​គ្រឿងញៀន​ប្រភេទ​នេះ មាន​លក្ខ​ណះ​ស្រាល​ដូចជា​ការ​ឃ្លាន និង​អស់កម្លាំង​។​

សារធាតុធ្វើឱ្យមានការមមាល៖

ដូចជា MAGIC MUSHROOM, LSD ត្រូវបាន​ប្រើ​ជាពិសេស​ឋ ដើម្បី​មានការ​មមាល​។ LSD អាចមាន​ឥទ្ធិពល​រហូតដល់​លើស​១២​ម៉ោង​។ មនុស្ស​ខ្លះ​អាចមាន​លក្ខ​ណះ​រំភើបចិត្ត​ខ្លាំង វង្វេង និង​សង្ស័យ​ច្រើន កាលណា​ប្រើប្រាស់​សារធាតុ​ទាំងនេះ​។​

​មនុស្ស​ខ្លះ ប្រើ​គ្រឿងញៀន​ច្រើន​ប្រភេទ​ក្នុងពេល​តែមួយ ឧទាហរណ៍ ប្រភេទ​ខ្លះ​ដូច​បាន​រៀបរាប់​ខាងលើ ជាមួយនឹង​ថ្នាំជក់ គ្រឿង​ស្រវឹង ឬ​ថ្នាំ​ងងុយគេង​។​

​តើ​សារធាតុ​ញៀន​ត្រូវបាន​ប្រើប្រាស់​ដោយ​របៀប​ណា​?

សារធាតុញៀន ត្រូវបានគេយកមកប្រើតាមរបៀបច្រើនយ៉ាង។ វិធីដែលគេបានប្រើញឹកញាប់ជាងគេរួមមាន៖

  • ការជក់ រួមមាន ទឹកកក កញ្ឆា អាភៀន បារី កូកាអ៊ីន ខាត់។
  • ការផឹក ចុក និងហូប រួមមានថ្នាំងងុយគេង យ៉ាម៉ា យ៉ាបា អេស្តាស៊ី ខេ កូកាអ៊ីន។ល។
  • ការហិត ឬហឺតតាមច្រមុះ មានកូកាអ៊ីន ខេ កាវ ប្រេង។ល។
  • ការចាក់ មានហេរ៉ូអ៊ីន ទឹកកក និងកូកាអ៊ីន។
​តើ​ការ​ញៀន​គ្រឿងញៀន​នាំឱ្យ​បុគ្គល​មាន​បញ្ហា​អ្វីខ្លះ​?
  • ការប្រើសារធាតុញៀន បណ្ដាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់បុគ្គល និងគ្រួសារ។
  • បញ្ហាសុខភាពផ្លូ វចិត្ត អាចបង្កជាជំងឺផ្លូវចិត្តជាច្រើនដូចជា ជំងឺធ្លាក់ទឹកចិត្ត ថប់បារម្មណ៍ វិកលចរិត និងការសម្លាប់ខ្លួន។ល។
  • បញ្ហាសុខភាពផ្លូ វកាយ អាចជាមូលហេតុនៃជំងឺផ្លូវកាយធ្ងន់ធ្ងរជាច្រើនដូចជា ជំងឺសួត ថ្លើម បេះដូង ប្រព័ន្ធការពាររាងកាយចុះខ្សោយ និងការឆ្លងជំងឺ។
  • បញ្ហាគ្រួសារ ជារឿយៗការប្រើគ្រឿងញៀននាំឱ្យមានជំលោះ និងមានបញ្ហាក្នុងគ្រួសារ។
  • គ្រោះថ្នាក់អ្នកដែលញៀនគ្រឿង អាចទទួលរងនូវគ្រោះថ្នាក់នៅពេលស្រវឹង។
  • បញ្ហាសង្គម បុគ្គលតែងចំណាយពេលច្រើនជាមួយគ្រឿងញៀន។ ដូចនេះ បានជាពួកគេតែងមិនអាចសិក្សារ ធ្វើការ ឬចូលរួមក្នុងជីវិតប្រចាំថ្ងៃ។
  • បញ្ហាហិរញវត្ថុ ការប្រើគ្រឿងញៀនត្រូវការប្រាក់កាស ដែលជាផ្នែកមួយនៃចំណាយប្រចាំថ្ងៃ។ ដូចនេះ វាអាចជាកត្តានៃការធ្វើឱ្យមានភាពក្រីក្រ
  • បញ្ហាផ្លូវច្បាប់ អ្នកប្រើគ្រឿងញៀនខ្លះ អាចចូលរួមក្នុងសកម្មភាពឧក្រិដ្ឋកម្ម ដើម្បីឱ្យបានគ្រឿងញៀនមកប្រើ។ ក្នុងប្រទេសជាច្រើន ការប្រើគ្រឿងញៀន គឺជាបទឧក្រិដ្ឋមួយហើយបុគ្គលអាចនឹងជាប់ទោស ប្រសិនបើត្រូវរកឃើញថាប្រើប្រាស់គ្រឿងញៀន។
  • មរណះភាព ការញៀនគ្រឿងញៀនអាចបណ្ដាលឱ្យស្លាប់ ដោយការប្រើលើសកម្រិត ដោយការឆ្លងជំងឺធ្ងន់ធ្ងរ និងដោយសារគ្រោះថ្នាក់ធ្ងន់ធ្ងរ។
ហេតុអ្វី​បានជា​មនុស្ស ប្រើ​គ្រឿងញៀន​?
  • ជារឿយៗការប្រើគ្រឿងញៀន អាចចាប់ផ្ដើមពីយុវវ័យ។ ហេតុផលសំខាន់ ម្យ៉ាងនៃការចាប់ផ្ដើម គឺអាចទាក់ទងនឹងឥទ្ធិពលពីមិត្តភិក្ត្រ (មិត្តភិក្តដែលប្រើគ្រឿងញៀន លើកទឹកចិត្តឱ្យប្រើតាម)។
  • ការចង់ចេះ ចង់ដឹង ចង់សាក និងភាពងាយស្រួលរក (គ្រឿងញៀន) ក៏ជាមូលហេតុចំបងផងដែរ។
  • បុគ្គលម្នាក់ យកការប្រើគ្រឿងញៀនជាវិធី ក្នុងការដោះស្រាយភាពតានតឹងផ្លូវចិត្ត ដូចជាបញ្ហាទំនាក់ទំនង និងភាពគ្មានការងារធ្វើជាដើម។
  • ពេលការញៀនចាប់ផ្ដើម ការញៀនផ្នែកនៃខួរក្បាល គឺជាបុព្វហេតុសំខាន់ដែលនាំឱ្យបុគ្គលបន្តការប្រើ។
​តើ​ពេលណា​ទើប​សង្ស័យថា បុគ្គល​ម្នាក់​ប្រើ​គ្រឿងញៀន​?
  • មានបញ្ហានៅសាលារៀន ជាពិសេសប្រសិនជាគាត់មិនធ្លាប់មានបញ្ហាពីមុនមក។
  • ចាប់ផ្ដើមមិនយកចិត្តទុកដាក់ ជាមួយនិងការងារ ចាំថ្ងៃរបស់ខ្លួន
  • ងាកចេញពីមិត្តភិត្តចាស់ៗ និងសង្គម
  • មានបញ្ហាជាមួយផ្នែកច្បាប់ ម្ដងហើយម្ដងទៀតទាក់ទងនឹងគ្រឿងញៀន។
  • មានលក្ខណៈវង្វេងក្នុងអំឡុងពេលសម្ភាសន៍
  • មានជំងឺផ្លូវចិត្ត ឬរាងកាយដែលទាក់ទង នឹងការប្រើប្រាស់គ្រឿងញៀន។
  • សមាជិកគ្រួសារមានការព្រួយបារម្ភ អំពីការផ្លាស់ប្ដូរអាកប្បកិរិយារបស់បុគ្គលនោះ
​តើ​អ្វី ជាការ​ព្យាបាល​វិបត្តិ​គ្រឿងញៀន​?

​ដោយសារតែ​ការប្រើប្រាស់​សារធាតុ​ញៀន បាន​ប៉ះពាល់​អវិជ្ជមាន លើ​រចនាសម្ព័ន្ធ​ខួរក្បាល​ដែល​បណ្តាលឱ្យមាន​ការប្រែប្រួល​នៃ​ការគិត ទឹកចិត្ត អាកប្បកិរិយា និង​ទំនាក់ទំនង​សង្គម​។ ដូចនេះ ការព្យាបាល​ខួរក្បាល និង​ផ្លូវចិត្ត ពិត​ជាមាន​សារៈសំខាន់​ក្នុងការ​ផ្លាស់ប្តូរ​ឥរិយាបទ​នៃ​ការឈប់​ប្រើប្រាស់​គ្រឿងញៀន​របស់​អ្នកជំងឺ​ដែល​ឈានទៅរក​ការជោគជ័យ​នៃ​ការព្យាបាល​។ គោលបំណង​នៃ​ការព្យាបាល គឺ​ដើម្បី ប្រាកដថា​អ្នកជំងឺ នឹងមិន​ប្រើប្រាស់​គ្រឿងញៀន​តទៅទៀត និង​មាន​អ​នាគ​និង​គុណភាព​នៃ​ជីវិត​ដ៏​ល្អប្រសើរ​។​

​តើ​ការព្យាបាល​វិបត្តិ​គ្រឿងញៀន ធ្វើ​ដោយ​របៀប​ណាខ្លះ​?

  • ការព្យាបាលដោយឪសថបន្សាបគ្រឿងញៀ ន
  • ការព្យាបាលដោយឪសថទៅ លើផលវិបាកនានានៃសារធាតុញៀនទៅលើខួរក្បាល។
  • ការព្យាបាលជំងឺផ្លូវចិត្តដែលជាប់ពាក់ព័ន្ធ (កត្តាជំរុញចំបងដែលធ្វើឱ្យមានការលាប់នៃការប្រើប្រាស់គ្រឿងញៀនមកវិញ)។
  • ការព្យាបាលដោយការនិយាយ ទៅលើការជំរុញទឹកចិត្ត នៃដំណាក់កាលនៃការផ្លាស់ប្តូរ។
  • ការស្តារសម្បទារផ្លូ វចិត្ត
  • ការផ្លាស់ប្តូរឥរិយាបទ ការរស់នៅល្អ ដើម្បីជៀសពីការប្រើគ្រឿងញៀនមកវិញ។

“​​ជំងឺ​ខួរក្បាល និង​ផ្លូវចិត្ត​ដែ លអាច​ព្យាបាល​ជា​សះ ស្បើ យ​​”
qoute-botoom
detail-qoutes
ណាត់ជួបគ្រូពេទ្យ

012 965 999

096 ​6​ 965​ 999

ម៉ោងពិនិត្យ

8:00am  ដល់ 7:00pm

អាសយដ្ឋាន

ផ្ទះលេខ 42D ផ្លូវ 178 សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

បណ្តាញសង្គម

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ មន្ទីរសំរាកព្យាបាលផ្លូវចិត្ត អាម៉ារី