សញ្ញាញឹកញាប់ជំងឺថបបារម្មណ៍៖
ជំងឺនេះ មានសញ្ញាទៅលើ (១) រាងកាយ (២) ផ្លូ វចិត្ត និង (៣) អាកប្បកិរិយា។
១. រោគសញ្ញារាងកាយ៖ បេះដូងដើរញាប់ ចង្វាក់ដង្ហើមខ្លី វិលមុខ ស្រវាំងភ្នែក រោយកញ្ចឹងក ស្ងួតមាត់ បែកញើសហួសប្រមាណ ត្រជាក់ចុងដៃ-ជើង រសេះរសោះ-អស់កម្លាំងល្ហិតល្ហៃ ចុកចាប់-តឹងណែនសាច់ដុំ ចង្អោរ-ក្អួត នោមញឹក ឧស្សាហ៌កោសខ្យល់ ស្រឹត ពិបាកគេង-គេងមិនលក់។ល។
“ជំងឺផ្លូវចិត្តដែលអាចព្យាបាលជាសះស្បើយ”


មនុស្សគ្រប់រូប អាចមានបញ្ហាសុខភាពផ្លូវចិត្ត រួមទាំង ខ្លួនយើង សមាជិកគ្រួសារឬ មិត្តភ័ក្តិ របស់យើង។ ភាពធ្ងន់ធ្ងរនៃជំងឺផ្លូវចិត្តមានលក្ខណៈផ្សេងៗគ្នាពីស្រាលទៅធ្ងន់ និងអាចមានភាពរ៉ាំរៃ៉ផងដែរ។ ប៉ុន្តែជំងឺផ្លូវចិត្តទាំងនោះពិតជាអាចត្រូវបានគេធ្វើរោគវិនិច្ឆ័យនិងព្យាបាលប្រកបដោយប្រសិទ្ធភាព។ អ្នកជំងឺភាគច្រើន អាចជាសះស្បើយ និងត្រឡប់ទៅរស់នៅក្នុងស្ថានភាព”ធម្មតា”របស់ពួកគេវិញបន្ទាប់ពីការព្យាបាល។ ហើយឱសថព្យាបាលជំងឺផ្លូវចិត្ត ជាធាតុសំខាន់ក្នុងការជួយអ្នកជំងឺផ្លូវចិត្តអោយបានសះស្បើយដោយជោគជ័យ។
ការព្យាបាលជំងឺផ្លូវចិត្តដែលមានប្រសិទ្ធភាពបំផុត គួរតែធ្វើឡើងដោយ អ្នកជំនាញសុខភាពផ្លូវចិត្តដូចជា វេជ្ជបណ្ឌិតឯកទេសជំងឺផ្លូវចិត្ត អ្នកចិត្តសាស្ត្រគ្លីនិក និងបុគ្គលិកសង្គមកិច្ចជាដើម។ ខណៈពេលដែលមានតែ វេជ្ជបណ្ឌិតឯកទេសជំងឺផ្លូវចិត្ត ទេដែលអាចចេញវេជ្ជបញ្ជាឱសថសំរាប់ការព្យាបាលដ៏មានប្រសិទ្ធភាព។
ជាការពិតណាស់ ក្នុងការព្យាបាលជំងឺផ្លូវចិត្ត ក៏ដូចជាការព្យាបាលជំងឺរាងកាយដទៃទៀតដែរ។គឺទាមទារអោយអ្នកជំងឺសហការណ៍និងគោរពតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ដូចជា លេបថ្នាំអោយបានទៀងទាត់មិនបន្ថយរឺតំលើងថ្នាំដោយខ្លួនឯង មិនបញ្ឈប់ថ្នាំដោយខ្លួនឯង ត្រូវរាយការណ៍ពីការរំខាននៃថ្នាំក៏ដូចជាមិនត្រូវប្រងើយកន្តើយនឹងការមានគំនិតចង់សំលាប់ខ្លួនជាដើម។
បញ្ហាសុខភាពផ្លូវចិត្តភាគច្រើនត្រូវបានព្យាបាលយ៉ាងល្អបំផុត មិនត្រឹមតែជាមួយនឹងឱសថប៉ុណ្ណោះទេថែមទាំងព្យាបាលបែបចិត្តសាស្ត្រក្នុងពេលតែមួយទៀត ផងដែរ។
ឱសថសំរាប់ព្យាបាលជំងឺផ្លូវចិត្ត មានដូចជា៖
• ឱសថព្យាបាលជំងឺធ្លាក់ទឹកចិត្ត៖
សំរាប់ព្យាបាលជំងឺធ្លាក់ទឹកចិត្ត ជំងឺថប់បារម្មណ៍និងជំងឺផ្លូវចិត្តមួយចំនួនទៀត។ឱសថក្រុមនេះអាចធ្វើអោយធូរស្រាលនៅភាពទុក្ខព្រួយ សោកសៅ អស់សង្ឃឹម អស់កំលាំង បាត់ចំណូលចិត្តនិងភេ្លចភ្លាំងជាដើម។ឱសថព្យាបាលជំងឺធ្លាក់ទឹកចិត្ត មិនមានភាពញៀនទេ។
• ឱសថព្យាបាលជំងឺវិកលចរិក៖
សំរាប់ព្យាបាលជំងឺផ្លូវចិត្តនិងខួរក្បាល ដែលមានរោគសញ្ញាវិកលចរិកដូចជា ជំងឺវិកលចរិកជំងឺបាយប៉ូឡា ជំងឺធ្លាក់ទឹកចិត្តដែលមានរោគសញ្ញាវិកលចរិក។ ដូចគ្នាដែរ វាក៏អាច យកទៅប្រើក្នុងគោលបំណង កាត់បន្ថយការ ឆេវឆាវ កាច និងឡេះឡាស់ផងដែរ។ ការប្រើប្រាស់ឱសថក្រុមនេះទាមទារអោយមានជំនាញច្បាស់លាស់ ក្នុងការគ្រប់គ្រងផលវិបាកនិងផលប្រយោជន៍របស់វាដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការព្យាបាលនិងគុណភាពជីវិតរបស់អ្នកជំងឺ។
• ឱសថព្យាបាលជំងឺថប់បារម្មណ៍៖
ឱសថនេះត្រូវបានប្រើប្រាស់សំរាប់ព្យាបាលជំងឺថប់បារម្មណ៍ដូចជា ជំងឺថប់បារម្មណ៍ទូទៅរឺក៏ជំងឺស្លន់ស្លោរ។ វាមានប្រសិទ្ធភាពក្នុងការកាត់បន្ថយ ការតានតឹងចិត្ត ការស្លន់ស្លោរ
និងការគេងមិនលក់។ឱសថក្នុងក្រុមនេះ គួរត្រូវបានប្រើប្រាស់ក្នុងរយៈពេលខ្លីនិងមានការតាមដានពីគ្រូពេទ្យដោយសារក្តីកង្វល់ពីភាពញៀន ក៏ដូចជាការប្រើលើសវេជ្ជបញ្ជា។ជាញឹកញាប់ឱសថព្យាបាលជំងឺធ្លាក់ទឹកចិត្តត្រូវបានយកទៅប្រើរយៈពេលយូរក្នុងការព្យាបាលជំងឺថប់បារម្មណ៍ផងដែរ។
• ឱសថព្យាបាលជំងឺបាយប៉ូឡា៖
ត្រូវបានប្រើប្រាស់សំរាប់រក្សាលំនឹងទឹកចិត្តរបស់អ្នកជំងឺបាយប៉ូឡា ទាំងក្នុងកំឡុងពេលម៉េនៀ រឺក៏កំឡុងពេលធ្លាក់ទឹកចិត្ត។ក្នុងករណីខ្លះវា ក៏ត្រូវបានប្រើដើម្បីគ្រប់គ្រងការចង់ធ្វើអត្តឃាតផងដែរ។
• ឱសថព្យាបាលជំងឺវង្វេង
ភ្លេចភ្លាំង៖ ជាទូទៅត្រូវបានប្រើប្រាស់សំរាប់ការព្យាបាលជំងឺវង្វេង ភ្លេចភ្លាំងរបស់មនុស្សចាស់ក្នុងដំណាក់កាលដំបូងនិងបន្ទាប់ដើម្បីកាត់បន្ថយការវិវត្តន៍នៃការខូចខាតកោសិកាខួរក្បាល។អ្នកជំងឺត្រូវធ្វើការវាយតំលៃពីគ្រូពេទ្យជំនាញមុននឹងទទួលការព្យាបាលពីឱសថក្រុមនេះ។
• ឱសថជំនួយដំណេក៖
ត្រូវបានប្រើប្រាស់ សំរាប់លើកកំពស់គុណភាពដំណេក រឺក៏ជំរុញវដ្តដំណេកអោយកាន់តែប្រសើរឡើង។ឱសថក្នុងក្រុមនេះអាចជាឱសថដែលមានវេជ្ជបញ្ជា ក៏អាចជាឱសថដែលគ្មានវេជ្ជបញ្ជាផងដែរ។
• ឱសថជីវជាតិជំនួយខួរក្បាល៖
ប្រើប្រាស់ដើម្បីជំនួយថាមពល និងបង្កើនភាពរស់រវើក នៃខួរក្បាល ក្នុងគោលបំណងពង្រឹងការចងចាំការផ្ចង់អារម្មណ៍ ល្បឿននៃការគិត និងសុខមាលភាពផ្លូវចិត្តរបស់អ្នកជំងឺ។ ឱសថក្នុងក្រុមនេះអាចជាឱសថដែលមានវេជ្ជបញ្ជា ក៏អាចជាឱសថដែលគ្មានវេជ្ជបញ្ជាផងដែរ។


តើជំងឺវិកលចរិត មានកើតច្រើនដែរឬទេ?
ជំងឺវិកលចរិត អាចប៉ះពាល់ទៅដល់មនុស្សគ្រប់អាយុ គ្រប់ភេទ គ្រប់ពូជសាសន៍ គ្រប់កម្រិតជីវភាព គ្រប់តំបន់ទីក្រុង ឬជនបទ និងអ្នកមានចំណេះដឹងគ្រប់កម្រិត។
ជំងឺវិកលចរិត វាហាក់ដូចជាបុរសកើតមានច្រើនជាងស្ត្រី និងមានអាយុចន្លោះចាប់ពី១៧ឆ្នាំ ទៅ២៨ឆ្នាំ។
ម្នាក់ក្នុងចំណោម១០០នាក់ អាចកើតមានជំងឺនេះ។
“Calmness is the cradle of power.”


“ជំងឺផ្លូវចិត្តដែលអាចព្យាបាលជាសះស្បើយ”

