សញ្ញាញឹកញាប់ជំងឺថបបារម្មណ៍៖
ជំងឺនេះ មានសញ្ញាទៅលើ (១) រាងកាយ (២) ផ្លូ វចិត្ត និង (៣) អាកប្បកិរិយា។
១. រោគសញ្ញារាងកាយ៖ បេះដូងដើរញាប់ ចង្វាក់ដង្ហើមខ្លី វិលមុខ ស្រវាំងភ្នែក រោយកញ្ចឹងក ស្ងួតមាត់ បែកញើសហួសប្រមាណ ត្រជាក់ចុងដៃ-ជើង រសេះរសោះ-អស់កម្លាំងល្ហិតល្ហៃ ចុកចាប់-តឹងណែនសាច់ដុំ ចង្អោរ-ក្អួត នោមញឹក ឧស្សាហ៌កោសខ្យល់ ស្រឹត ពិបាកគេង-គេងមិនលក់។ល។
“ជំងឺផ្លូវចិត្តដែលអាចព្យាបាលជាសះស្បើយ”
តើអ្វីជាជំងឺវិកលចរិត?
ជំងឺវិកលចរិត គឺជាក្រុមជំងឺផ្លូវចិត្តម្យ៉ាងដែល អ្នកជំងឺមិនអាចធ្វើការបែងចែករវាងការពិត និងភាពស្រមើស្រមៃរបស់ពួកគេបាន។
អ្នកជំងឺ អាចមានជំនឿខុសប្លែកពីធម្មតា ឮសំឡេង ឬមើលឃើញនូវអ្វី អ្នកផងទាំងពួងមិនលឺ ឬមិនឃើញ នោះពួកគេមានជំងឺវិកលចរិតពិតប្រាកដហើយ។
តើជំងឺវិកលចរិត មានកើតច្រើនដែរឬទេ?
ជំងឺវិកលចរិត អាចប៉ះពាល់ទៅដល់មនុស្សគ្រប់អាយុ គ្រប់ភេទ គ្រប់ពូជសាសន៍ គ្រប់កម្រិតជីវភាព គ្រប់តំបន់ទីក្រុង ឬជនបទ និងអ្នកមានចំណេះដឹងគ្រប់កម្រិត។
ជំងឺវិកលចរិត វាហាក់ដូចជាបុរសកើតមានច្រើនជាងស្ត្រី និងមានអាយុចន្លោះចាប់ពី១៧ឆ្នាំ ទៅ២៨ឆ្នាំ។
ម្នាក់ក្នុងចំណោម១០០នាក់ អាចកើតមានជំងឺនេះ។
“Calmness is the cradle of power.”
អ្វីខ្លះជារោគសញ្ញានៃជំងឺវិកលចរិត?
ក្រុមគ្រួសារអាចពិបាកសម្គាល់ឱ្យឃើញពីដំបូង នូវអាការចាប់ផ្តើមនៃជំងឺវិកលចរិត ប្រសិនបើពួកគេមិនយកចិត្តទុកដាក់លើអាការ ទាំងនេះ។
រោគសញ្ញាជំងឺ នេះមានដូចជា៖
• អាកប្បកិរិយាចម្លែក កាច
បង្កឱ្យមានគ្រោះថ្នាក់ខ្លួនឯង ឬអ្នកដទៃ
• និយាយច្រើន និយាយតែឯង និងស្តាប់មិនយល់
មិនគេង ឬពួនសង្ងំតែឯង ដើរ ឬរត់ចេញក្រៅផ្ទះ
• ការថយចុះ នូវសកម្មភាពប្រចាំថ្ងៃ ឬបាត់បង់ទាំងស្រុង
• សង្ស័យច្រើន ទៅលើមនុស្សដែលរស់នៅជុំវិញពួកគេ ថាពួកគេប៉ុនប៉ងធ្វើអាក្រក់ទៅលើខ្លួន។
• មានជំនឿខុសប្លែកពីធម្មតា ឬអួតអាងខ្លួនឯង
• ឮសំឡេង ឬមើលឃើញនូវអ្វី ដែលអ្នកផងទាំងពួងនៅជុំវិញគេ មិនឮ ឬមិនឃើញ។
តើអ្វី ជាមូលហេតុនាំឱ្យមានជំងឺវិកលចរិត?
• បញ្ហាគ្រួសារសង្គម
• អាចជាជំងឺតំណពូជ
• អតុល្យភាពសារធាតុគីមីក្នុងប្រព័ន្ធប្រសាទ
• ស្ថានភាពជំងឺផ្លូវកាយមួយចំនួន
• ឱសថព្យាបាលមួយចំនួន
• ការសេពសុរា គ្រឿងញៀន
• ផលប៉ះពាល់សារធាតុគីមីមួយចំនួន ។ល។
ការព្យាបាល
• ការព្យាបាលដោយឱសថ ប្រឆាំងនិងជំងឺវិកលចរិត
• ការព្យាបាលតាមបែបចិត្តសាស្ត្រ
• ការគ្រប់គ្រងស្ត្រេស
• ការគាំទ្រពីក្រុមគ្រួសារ និងសហគមន៍