សញ្ញាញឹកញាប់ជំងឺថបបារម្មណ៍៖
ជំងឺនេះ មានសញ្ញាទៅលើ (១) រាងកាយ (២) ផ្លូ វចិត្ត និង (៣) អាកប្បកិរិយា។
១. រោគសញ្ញារាងកាយ៖ បេះដូងដើរញាប់ ចង្វាក់ដង្ហើមខ្លី វិលមុខ ស្រវាំងភ្នែក រោយកញ្ចឹងក ស្ងួតមាត់ បែកញើសហួសប្រមាណ ត្រជាក់ចុងដៃ-ជើង រសេះរសោះ-អស់កម្លាំងល្ហិតល្ហៃ ចុកចាប់-តឹងណែនសាច់ដុំ ចង្អោរ-ក្អួត នោមញឹក ឧស្សាហ៌កោសខ្យល់ ស្រឹត ពិបាកគេង-គេងមិនលក់។ល។
“ជំងឺផ្លូវចិត្តដែលអាចព្យាបាលជាសះស្បើយ”


ការព្យាបាលបែបចិត្តសាស្ត្រ គឺជាគំរូនៃការព្យាបាលជំងឺផ្លូវចិត្តមួយប្រភេទដោយការសន្ទនា ពិភាក្សានិងបណ្តុះជំនាញ ដោយចេតនា ដែលធ្វើឡើងដោយអ្នកចិត្តសាស្ត្រគ្លីនិក ដែលបានទទួលការបណ្តុះបណ្តាល ដើម្បីជួយដល់អតិថិជន ឬអ្នកជំងឺ ក្នុងការប្រឈមមុខនឹងបញ្ហានៃការរស់នៅប្រចាំថ្ងៃ និងលើកកំពស់សុខមាលភាពផ្លូវចិត្តរបស់ខ្លួន។ អ្នកព្យាបាលចិត្តសាស្ត្រនឹងប្រើបច្ចេកទេសជាច្រើនខុសៗគ្នា ក្នុងការព្យាបាលដោយផ្អែកលើ ស្ថានភាពជាក់ស្តែងអតិថិជន ប្រភេទបញ្ហា ប្រភេទជំងឺ បទពិសោធន៍ជីវិត និងបំណងនៃការផ្លាស់ប្តូរអាកប្បកិរិយា ហើយបច្ចេកទេសទាំងនោះត្រូវបានរចនាឡើងដើម្បីកែលម្អសុខភាពផ្លូវចិត្តរបស់អតិថិជន ឬកែលម្អទំនាក់ទំនងក្នុងគ្រួសារជាដើម។ បញ្ហា និងជំងឺផ្លូវចិត្តដែលអាចព្យាបាលបែបចិត្តសាស្ត្រមានដូចជា ជំងឺថប់បារម្មណ៍ ជំងឺធ្លាក់ទឹកចិត្ត ជំងឺវិបត្តិអត្តចរិក ជំងឺបាយប៉ូឡា
វិបត្តិដំណេក វិបត្តអាកប្បកិរិយាកុមារ វិបត្តិគ្រឿងញៀននិងបញ្ហាទំនាក់ទំនងក្នុងគ្រួសារ(ប្តី ប្រពន្ធ និងកូន) ។ល។
ទម្រង់នៃការព្យាបាលបែបចិត្តសាស្ត្រ នៅមន្ទីរសម្រាកព្យាបាលជំងឺផ្លូវចិត្តអាម៉ារី
មានដូចជា៖
• ការព្យាបាលនៃផ្លាស់ប្តូរ ការយល់ដឹងនិងអាកប្បកិរិយា
• ការព្យាបាលវិបត្តិក្នុងគ្រួសារ
• ការព្យាបាលបែបវិភាគទស្សនៈផ្លូវចិត្ត
• ការព្យាបាលបែបជំរុញផ្លូវចិត្ត
• ការប្រឹក្សាពីស្ថានភាពផ្លូវចិត្ត
• ការអភិវឌ្ឍន៍ជំនាញទន់ និងលើកំពស់សុខមាលភាពផ្លូវចិត្ត


តើជំងឺវិកលចរិត មានកើតច្រើនដែរឬទេ?
ជំងឺវិកលចរិត អាចប៉ះពាល់ទៅដល់មនុស្សគ្រប់អាយុ គ្រប់ភេទ គ្រប់ពូជសាសន៍ គ្រប់កម្រិតជីវភាព គ្រប់តំបន់ទីក្រុង ឬជនបទ និងអ្នកមានចំណេះដឹងគ្រប់កម្រិត។
ជំងឺវិកលចរិត វាហាក់ដូចជាបុរសកើតមានច្រើនជាងស្ត្រី និងមានអាយុចន្លោះចាប់ពី១៧ឆ្នាំ ទៅ២៨ឆ្នាំ។
ម្នាក់ក្នុងចំណោម១០០នាក់ អាចកើតមានជំងឺនេះ។
“Calmness is the cradle of power.”


“ជំងឺផ្លូវចិត្តដែលអាចព្យាបាលជាសះស្បើយ”

