ទំនាក់ទំនង

096 6 965 999 / 012 965 999

ផ្ញើរសារ

info@amarimentalclinic.com

សញ្ញាញឹកញាប់ជំងឺថបបារម្មណ៍៖

​ជំងឺ​នេះ មាន​សញ្ញា​ទៅលើ (១) រាងកាយ (២) ផ្លូ វ​ចិត្ត និង (៣) អាកប្បកិរិយា​។​
១. រោគសញ្ញា​រាងកាយ​៖ បេះដូង​ដើរ​ញាប់ ចង្វាក់​ដង្ហើម​ខ្លី វិលមុខ ស្រវាំងភ្នែក រោយ​កញ្ចឹងក ស្ងួត​មាត់ បែកញើស​ហួសប្រមាណ ត្រជាក់​ចុងដៃ​-​ជើង រសេះរសោះ​-​អស់កម្លាំង​ល្ហិតល្ហៃ ចុកចាប់​-​តឹង​ណែន​សាច់ដុំ ចង្អោរ​-​ក្អួត នោម​ញឹក ឧស្សា​ហ៌​កោសខ្យល់ ស្រឹ​ត ពិបាក​គេង​-​គេង​មិន​លក់​។​ល​។​

“​ជំងឺផ្លូវចិត្ត​ដែល​អាច​ព្យាបាល​ជាសះស្បើយ​”
qoute-botoom
detail-qoutes

ជំងឺ​ដំណេក​

​តើ​អ្នក​ឧស្សាហ៍​ជួប​បញ្ហា​ដំណេក​មែន​ទេ​? វា​អាចជា​ជំងឺ​ដំណេក​។ នេះ​ជា​វិធី ដើម្បី​សម្គាល់​រោគសញ្ញា និង​ទទួល​ការព្យាបាល ដែល​អ្នកត្រូវការ​។​

11
12
​តើ​ជំងឺ​ដំណេក គឺជា​អ្វី​?

​មនុស្ស​ភាគ​ច្រើ ន​មាន​បញ្ហា​ដំណេក​ម្តងម្កាល​ប៉ុណ្ណោះ​។ ជាទូទៅ វា​បណ្តាលមកពី​ភាព​តានតឹង ការធ្វើដំណើរ ការឈឺ​ថ្កាត់ ឬ​ការរំខាន​ដទៃទៀត​ដែល​ប៉ះពាល់​ដល់​ទម្លាប់​ការ​គេង​របស់​យើង​។ ប៉ុន្តែ​ប្រសិនបើ​បញ្ហា​ដំណេក​កើតឡើង​ជ ប្រចាំ និង​រំខាន​ដល់​ការរស់នៅ​ប្រចាំ​ថ្ងៃនោះ អ្នក​អាច​នឹងមាន​ជំងឺ​មួយ​ហៅថា​ជំងឺ​ដំណេក​។​

​ជំងឺ​នេះ អាច​ជះឥទ្ធិពល​ដល់​សមត្ថភាព​ក្នុងការ​គេង​ឱ្យបាន​គ្រប់គ្រាន់​របស់​អ្នក ដោយ​វា​ធ្វើឱ្យ​លំបាក​ក្នុងការ​គេង​ជាប្រចាំ​ហើយ​ពេល​ក្រោក​ឡើង អ្នក​នឹងមាន​អារម្មណ៍​អស់កម្លាំង ឬ​ងងុយគេង​ពេល​ថ្ងៃ​។​

…..​ជារឿយៗ បញ្ហា​ក្នុងការ​គេង​ជា​បទពិសោធន៍​ដ៏​គួរឱ្យ​ធុញទ្រាន់​។ អ្នក​គេង​មិន​លក់​នៅពេល​យប់ ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​នឿយហត់​នៅពេល​ព្រឹក និង​ឆាប់​អស់កម្លាំង​នៅពេល​បន្ទាប់​។ ហើយ​បន្ទាប់មកទៀត​មិន​ថា អ្នក​អស់កម្លាំង​ប៉ុណ្ណា អ្នក​នៅតែ​មិនអាច​គេង​លក់​នៅ​ពេលយប់​បន្ទាប់​ដ​ដែល​។ ដូច្នេះ​វដ្ត​នៃ​បញ្ហា​ដដែលៗ​នេះ​អាចធ្វើ ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍ ថាមពល ប្រសិទ្ធភាព និង​សមត្ថភាព​ក្នុងការ​ដោះស្រាយ​ភាព​តានតឹង​របស់​អ្នក​។​…..

​អ្នក​អាច​ចាប់​ផ្តើ ម​តាមដាន រោគសញ្ញា និង​ទម្រង់​នៃ​ការ​គេង​របស់​អ្នក ហើយ​បន្ទាប់មក​ធ្វើការ​ផ្លាស់ប្តូរ​ទម្លាប់​កា​ររ​ស់​នៅពេល​ថ្ងៃ និង​ទម្លាប់​គេង​ពេលយប់​។ លើសពីនេះទៅទៀត​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​ដំណេក នឹង​ជួយ​អ្នក​ក្នុងការ​ដោះស្រាយ​ទាំងនោះ​។​

“Calmness is the cradle of power.”
តើខ្ញុំអាចមាន ជំងឺវិបត្តិដំណេកដែរ រឺទេ?

តើអ្នក៖

  1. មានអារម្មណ៍ឆាប់ខឹង ឬងងុយគេងពេលថ្ងៃ?
  2. មានការពិបាកក្នុងការកុំឱ្យខ្លួនឯងងងុយគេងពេលនៅស្ងៀម ដូចជាពេលមើលទូរទស្សន៍ ឬអានសៀវភៅ?
  3. ងងុយគេង ឬមានអារម្មណ៍នឿយហត់ពេលធ្វើការ?
  4. ពិបាកប្រមូលអារម្មណ៍មែនទេ?
  5. ជារឿយៗត្រូវបានអ្នកដទៃប្រាប់ថា អ្នកឧស្សាហ៍អស់កំលាំងមែនទេ?
  6. មានប្រតិកម្មយឺតក្នុងការដោះស្រាយបញ្ហានានាឬទេ?
  7. មានបញ្ហាក្នុងការគ្រប់គ្រងអារម្មណ៍របស់អ្នកមែនទេ?
  8. មានអារម្មណ៍ថា អ្នកឧស្សាហ៍ងងុយគេង ឬគេងលក់នៅពេលថ្ងៃមែនទេ?
  9. ឧស្សាហ៍ត្រូវការភេសជ្ជៈ ដែលមានជាតិកាហ្វេអ៊ីន ដើម្បីកុំឱ្យងងុយគេងពេលថ្ងៃដែរឬទេ?

ប្រសិន បើអ្នកកំពុងជួបប្រទះនូវរោគសញ្ញាខាងលើណាមួយជាប្រចាំ អ្នកប្រហែលជាកំពុងមានបញ្ហាដំណេក។

blog-2
image
​ប្រភេទ​ផ្សេងៗ​នៃ​ជំងឺ​ដំណេក​
ជំងឺគេងមិនលក់ (Insomina)

គឺជាការលំបាកក្នុងការសំងំគេង ឬគេងលក់ស្រួលនៅពេលយប់ ដែលអាចបណ្តាលមកពីស្ត្រេស ការដូរតំបន់ ម៉ោងគេងស្ថានភាពសុខភាព ឬថ្នាំដែលអ្នកកំពុងប្រើ ។ ការគេងមិនលក់ ក៏អាចបណ្តាលមកពីជំងឺផ្លូវចិត្តមួយចំនួន ដូចជាជំងឺដំណេក ជំងឺថប់បារម្មណ៍ និងជំងឺធ្លាក់ទឹកចិត្តជាដើម។ 

ជំងឺគេងមិនដកដង្ហើម (Sleep Apnea)

គឺជា​ជំងឺ​ដំណេក ដែល​កើតឡើង​ញឹកញាប់​។ ការដកដង្ហើម​របស់​អ្នក អាច​ឈប់​ជា​បណ្តោះអាសន្ន និង​ភ្លាមៗ​ក្នុងកំឡុងពេល​គេង​លក់ ដែល​ធ្វើឱ្យ​អ្នក​ភ្ញាក់​ដឹងខ្លួន​ញឹកញាប់​។ ប៉ុន្តែ អ្នក​ប្រហែលជា​មិន​ចាំ​ពី​ការ​ភ្ញាក់​ដឹងខ្លួន​ច្រើនដង​ទាំង​នោះទេ ហើយ​អ្នក​ទំនង​ជាមាន​សញ្ញា​មួយចំនួន​ដូចជា អស់កម្លាំង​ពេល​ថ្ងៃ ឆាប់​ខឹង ធ្លាក់​ទឹកចិត្ត ឬ​ការងារ​ប្រចាំថ្ងៃ​របស់​អ្នកមាន​ការធ្លាក់ចុះ​។ ការ​គេង​មិន​ដកដង្ហើម អាចជា​ជំងឺ​ដំណេក​ធ្ងន់ធ្ងរ និង​អាចមាន​គ្រោះថ្នាក់ ដូច្នេះ​អ្នក​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។​

​ជំងឺ​ដែលមាន​រោគសញ្ញា​ជើង​រសាប់រសល់ (RLS)

​គឺជា​ជំងឺ​ដំណេក​ម្យ៉ាង ដែល​ចេះតែ​ធ្វើឱ្យ​យើង​ចង់កំ​រើ​កជើង (​ឬ​ដៃ​) ឥត​ឈប់​នៅពេល​យប់​។ ការជំរុញឱ្យ​មានការ​កំរើក​នេះ កើតឡើង​នៅពេល​អ្នក​កំពុង​សម្រាក ឬ​ទំរេត​ខ្លួន​។ ការដែល​ចង់​ចេះតែ​កំរើក​ជើង​នេះ តែង​កើតឡើង​បណ្តាលមកពី​អារម្មណ៍​មិន​សុខ​ស្រួល ឈឺចាប់ ឬ​ស្ពឹក​ស្រពន់ជើង​ជាដើម​។​

ជំងឺងងុយគេងពេលថ្ងៃ (Narcolepsy)

​គឺជា​ជំងឺ​ដំណេក​មួយ​ដែល​ធ្វើឱ្យ​ងងុយគេង​ពេល​ថ្ងៃ​ខ្លាំង និង​មិនអាច​គ្រប់គ្រង​បាន​។ វា​បណ្តាលមកពី​ភាពមិន​ដំណើ រការ​នៃ​យន្តការ​ខួរក្បាល ដែល​គ្រប់គ្រង​ការ​គេង និង​ការ​ភ្ញាក់​។ ជំងឺ​នេះ​ធ្វើឱ្យ​អ្នក​គេង​លក់​ភ្លាមៗ​នៅ​គ្រប់ពេល​ដូចជា​នៅពេល​អ្នក​កំពុងនិយាយ ឬ​កំពុងធ្វើការ ឬក៏​បើកបរ​ក៏ដោយ​។​

ជំងឺដំណេកដែលរំខានចង្វាក់ សៀកាដៀន (Circadian Rhythm Sleep Disorder)

មនុស្សម្នាក់ៗមាននាឡិកាជីវសាស្ត្រមួយក្នុងខួរក្បាល ដែលអាចគ្រប់គ្រងវដ្តនៃការគេង និងការភ្ញាក់ក្នុងរយៈពេល២៤ម៉ោង ដែលយើងហៅថាចង្វាក់ សៀកាដៀន។
នៅពេលចង្វាក់ សៀកាដៀន ត្រូវបានរំខាន អ្នកនឹងមានបញ្ហាដំណេក ដូចជាលំបាកគេងពេលត្រូវគេង និងអាចងងុយគេងនៅពេលមិនត្រូវគេង។

ជំងឺ​ដំណេក​ដែល​បណ្តា​លពី​ការផ្លាស់ប្តូរ​វេន​ការងារ​

​ជំងឺ​នេះ​កើតឡើង​នៅពេល​វេន​ការងារ និង​នាឡិកា​ជីវសាស្ត្រ​របស់​អ្នក​មិនមាន​ភាពស៊ីចង្វាក់​គ្នា​។ នៅក្នុង​សង្គម ២៤​ម៉ោង​មនុស្ស​ខ្លះ ធ្វើការ​វេន​យប់ អ្នកខ្លះ​ធ្វើការ​វេន​ថ្ងៃ ឬ​ប្តូរ​វេន​ចុះឡើង​។ ដូចនេះ វេន​ការងារ​ទាំងនេះ អាច​បង្ខំ​ឱ្យ​អ្នកធ្វើការ​នៅពេលដែល​ខួរក្បាល និង​រាងកាយ​អ្នក​ប្រាប់​ឱ្យចូល​សម្រាក​។​

ជំងឺដំណេកដែលពន្យារពេលការគេង (Delayed Sleep Phase Disorder)

​គឺជា​ស្ថានភាព​មួយ​ដែល​នាឡិកា​ជីវសាស្ត្រ​របស់​អ្នក​យឺតយូរ ក្នុងការ​កំណត់​ម៉ោង​គេង និង​ភ្ញាក់​។ ជា​លទ្ធផល អ្នក​អាច​ចូល​គេង​យឺត ហើយ​ភ្ញាក់​មកវិញ​យឺត​ជាង​មនុស្ស​ដទៃទៀត​។ វា​មិន​គ្រាន់តែ​ជា​ចំណូលចិត្ត​ក្នុងការ​គេង​យប់​ជ្រៅ និង​ភ្ញាក់​យឺត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​ជំងឺ​ដំណេក​ម្យ៉ាង​ដែល​ធ្វើឱ្យ​អ្នក​ពិបាក​មាន​ទំលាប់​គេង និង​ភ្ញាក់​ដូច​មនុស្ស​ទូទៅ​។​

បញ្ហាដំណេកបណ្តាលមកពីដូរតំបន់ពេលវេលា (Jet Lag)

គឺជាការរំខានបណ្តោះអាសន្ននៃវដ្ត សៀកាដៀន ដែលកើតឡើងនៅពេលអ្នកធ្វើដំណើរឆ្លងកាត់តំបន់ពេលវេលា។ រោគសញ្ញារួមមាន គេងមិនលក់ពេលយប់ ងងុយគេងពេលថ្ងៃ អស់កម្លាំង ឈឺក្បាល ឈឺក្រពះ និងគេងមិនលក់។

​ការជួយ​ខ្លួនឯង ចំពោះ​បញ្ហា​ដំណេក​

បញ្ហា​ដំណេក​មួយចំនួន អាច​តម្រូវឱ្យ​មានការ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​។ ប៉ុន្តែ អ្នក​អាច​សាកល្បង​ជួយ​ខ្លួនឯង​សិន ដោយ​ចាប់ផ្តើម​ពី​ការកែលម្អ​ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ​របស់​អ្នក ដើម្បីឱ្យ​មានការ​គេង​លក់​ស្រួល ក្នុង​រយៈពេល​វែង​។ ទម្លាប់​នោះ​មានដូចជា ការ​គេង​ទៀងទាត់​ពេលវេលា ហាត់ប្រាណ​ទៀងទាត់ ការគ្រប់គ្រង​ភាព​តានតឹង​ចិត្ត បន្ថយ​ជាតិ​កាហ្វេ​អ៊ី​ន ជាតិ​អាល់កុល និង​ជាតិ​នីកូទីន​ជាដើម​។ ទម្លាប់​ផ្សេងៗ​ទៀត​ដូចជា រៀបចំ​បន្ទប់​គេង​ឱ្យមាន​ផាសុខភាព (​ភាពស្ងប់ស្ងាត់ ងងឹត និង​ត្រជាក់​) ការ​ងូតទឹក​ក្តៅ​មុនពេល​គេង ការអាន​ឬ​ស្តាប់​ចំរៀង ការបិទ​អេក្រង់ យ៉ាងហោចណាស់​មួយ​ម៉ោង​មុនពេល​ចូល​គេង ការជៀសវាង​ការហូប​ច្រើន និង​ផឹក​វត្ថុ​រាវ​ច្រើនពេក​នៅពេល​យប់​។​

​ដូចគ្នា​ដែរ អ្នក​ត្រូវ​ត្រឡប់​ចូល​គេង​វិញ ពេល​រលឹក​ពី​គេង​។ តែ​ប្រសិនបើ​អ្នកមាន​បញ្ហា​ក្នុងការ​គេង​លក់​វិញ សូម​ព្យាយាម​ផ្តោតអារម្មណ៍​ទៅលើ​ការដកដង្ហើម ការធ្វើ​សមាធិ ឬ​អនុវត្ត​បច្ចេកទេស​បន្ធូរ​អារម្មណ៍​ផ្សេងទៀត​។​

​ពេលណា​ត្រូវការ​ជំនួយ​ពី​វេជ្ជបណ្ឌិត​

​ប្រសិន បើ​អ្នក​បាន​សាកល្បង​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​ច្រើន​មុខ ដោយ​មិន​ជោគជ័យ សូម​ណាត់ជួប​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស ជាពិសេស​ប្រសិនបើ​៖

​បញ្ហា​ដំណេក​របស់​អ្នក គឺ​មានការ​ងងុយគេង​ពេល​ថ្ងៃ ហើយ​ការជួយ​ខ្លួនឯង​មិនបាន​ធ្វើឱ្យ​រោគសញ្ញា​របស់​អ្នក​ប្រសើរឡើង​។​
​អ្នក​គេង​ជាមួយ​អ្នក​ប្រាប់ថា​៖ អ្នក​គេង​ស្រ​ម៉ុក​ខ្លាំង គេង​ស្ទះៗ ឬក៏​ដូចជា​ឈប់​ដកដង្ហើម​អំឡុងពេល​គេង​។​
​ពេលខ្លះ អ្នក​ដេកលក់​នៅពេល​វេលា​មិន​សមរម្យ ដូចជា​ពេល​និយាយ ពេល​ដើរ ឬ​ញ៉ាំ​ជាដើម​។​

​សូមអ្នក​ផ្តល់ជូន​វេជ្ជបណ្ឌិត​របស់​អ្នក​នូវ​ព័ត៌មាន ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន រួមទាំង​ព័ត៌មាន​ពី​កំណត់ហេតុ​នៃ​ការ​គេង​របស់​អ្នក​។​

“​ជំងឺផ្លូវចិត្ត​ដែល​អាច​ព្យាបាល​ជាសះស្បើយ​”
qoute-botoom
detail-qoutes
ណាត់ជួបគ្រូពេទ្យ

012 965 999

096 ​6​ 965​ 999

ម៉ោងពិនិត្យ

8:00am  ដល់ 7:00pm

អាសយដ្ឋាន

ផ្ទះលេខ 42D ផ្លូវ 178 សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

បណ្តាញសង្គម

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ មន្ទីរសំរាកព្យាបាលផ្លូវចិត្ត អាម៉ារី